- 2022-12-09 03:07:30
- ព័ត៌មាន
ហង្ស សុរិយ៉ាន់ ទម្លាយមូលហេតុអាក់ខានចេញទៅប្រកួតក្រៅប្រទេស ក្ដៅស្លឹកត្រចៀកដល់អ្នករៀបចំកម្មវិធី
- 2022-12-09 03:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្ស សុរិយ៉ាន់ ទម្លាយមូលហេតុអាក់ខានចេញទៅប្រកួតក្រៅប្រទេស ក្ដៅស្លឹកត្រចៀកដល់អ្នករៀបចំកម្មវិធី
ចន្លោះមិនឃើញ
កម្មវិធី Miss Earth Cambodia 2022 ដែលគេដឹងថារៀបចំដោយអគ្គនាយកក្រុមហ៊ុនមហាហង្ស គឺលោក អ៊ិន សុភិន បានឃ្នើសចិត្ដនិងសម្ដីរបស់កញ្ញា ហង្ស សុរិយ៉ាន់ ក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ“3fun” ជុំវិញមូលហេតុអាក់ខានចេញទៅប្រកួតនៅក្រៅប្រទេស។
ក្នុងកម្មវិធីនោះ ម្ចាស់ជយលាភី និងជាបេក្ខនារីតំណាងឲ្យកម្ពុជា ត្រូវចេញទៅប្រកួត Miss Earth International នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា តែត្រូវអាក់ខានវិញ គឺកញ្ញា ហង្ស សុរិយ៉ាន់ និយាយថា កម្មវិធី និងsponsor បានរៀបចំឲ្យបវរកញ្ញាចេញទៅប្រកួតក្រៅប្រទេសច្រើន ទើបដល់វេនកញ្ញាត្រូវស្ទះតែម្ដង។ កញ្ញាថា ក្រុមហ៊ុនបានចេញលុយឲ្យច្រើន តែទន្ទឹមគ្នានោះកញ្ញាក៏ត្រូវចំណាយលុយផ្ទាល់ខ្លួនតិចតួចទៀតដើម្បីបានចេញទៅប្រកួត តែកញ្ញាពុំមានលទ្ធភាព។ ក្រោយនិយាយបែបនេះជាសាធារណៈពីសំណាក់កញ្ញា ហង្ស សុរិយ៉ាន់ ទើបធ្វើឲ្យអ្នករៀបចំកម្មវិធី Miss Earth Cambodia ទាស់ចិត្ដ ហើយចាត់ទុកកញ្ញា ថាជាបវរកញ្ញាពូកែបោកប្រាស់មហាជន។
Miss Earth Cambodia 2022៖ “ខាងក្រុមហ៊ុនចេញឲ្យទាំងអស់ហើយថែមទាំងឲ្យលុយចាយទៀត តែបែរជាគាត់មកនិយាយបែបនេះទៅវិញ៖ “បើដឹងការពិតបានដឹង អ្នកណាក៏ដឹងចរិកគាត់យ៉ាងណាដែរ គាត់ពូកែសម្ដែងមែន សូមសរសើរ! ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗ គាត់ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់"។
សូមរំលឹកថា កញ្ញា ហង្ស សុរិយ៉ាន់ គឺជាបេក្ខនារីប្រកួតឈ្នះថ្នាក់ជាតិក្នុងកម្មវិធី Miss Earth Cambodia 2022 ហើយត្រូវចេញទៅប្រកួតលក្ខណៈអន្ដរជាតិ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្ដែត្រូវអាក់ខានចេញទៅប្រកួតក្រោមហេតុផលមួយចំនួន។ ប៉ុន្ដែក្រោយពីអាក់ខានភ្លាមៗ សាមីខ្លួនប្រាប់មូលហេតុថា មកពីបញ្ហាសុខភាពផ្ទាល់ខ្លួន៕