• 2022-12-22 19:41:27
  • ព័ត៌មាន

តារាល្បីឈ្មោះវ័យក្មេងបានប្រឡងជាប់ទាំង ២នាក់ ហើយនិទ្ទេសវិញក៏មិនអន់ពេកដែរ!

  • 2022-12-22 19:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២២ ទើបបិទផ្សាយជាផ្លូវការដោយក្រសួងអប់រំនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ នេះ។ ក្នុងនោះគេក៏ឃើញវត្ដមានរបស់តារាខ្មែរមួយចំនួនមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងឆ្នាំនេះច្រើនរូបដែរ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍ និងចង់ដឹងខ្លាំងនោះ គឺលទ្ធផលរបស់តារាវ័យក្មេងទាំង ២ដួង នេះ។

១/ តារាសម្ដែង អាង សុជាតា ដែលជាអតីតសិស្សសាលាប៊ែលធីអន្ដរជាតិ មានឈ្មោះប្រឡងនៅមណ្ឌលសាលាបឋមសិក្សាភ្នំពេញថ្មី បានប្រឡងជាប់និទ្ទេសD។ ក្រោយអ៊ុតលទ្ធផលឃើញថាកញ្ញាបានជាប់ហើយ ក៏និយាយទាំងសប្បាយចិត្ដទៅកាន់អ្នកគាំទ្រ និងអ្នកស្គាល់គ្នាថា៖“លាហើយវិទ្យាល័យ សួស្ដីសាកលវិទ្យាល័យ”។

២/តារាចម្រៀង ពេជ្រ ថៃ ក៏បានប្រឡងជាប់ហើយដែរ។ លោកទទួលបាននិទ្ទេសC ប៉ុន្ដែគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ នេះគេមិនទាន់ឃើញលោកបញ្ចេញលទ្ធផលដោយខ្លួនឯងនៅលើបណ្ដាញសង្គម ហើយថានឹងបន្ដថ្នាក់បរិញ្ញាប័ត្រទៀតឬយ៉ាងណានៅឡើយទេ។

ដោយឡែកប្អូនប្រុសតារាចម្រៀង សុវត្ថឌី ធារិកា គឺលោក សុវត្ថឌី វីរៈយុទ្ធ ហៅដូដូ ក៏បានប្រឡងជាប់ហើយដែរ ប៉ុន្ដែប្អូនមិនបានបង្ហាញនិទ្ទេសជាសាធារណៈឡើយ។ ទន្ទឹមគ្នានេះ ធារិកា បានបង្ហាញអារម្មណ៍ត្រឹកអរជំនួសប្អូនប្រុសដែលបានប្រឡងជាប់ ហើយក៏បានប្រាប់ដល់ព្រលឹងប៉ា-ម៉ាក់ ពីភាពជោគជ័យនេះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់