- 2018-06-08 22:54:20
- ជីវិតតារា
រឿងធំហើយម្ដងនេះ តាប៊ុយ ពាក់ព័ន្ធនឹង សុភ័ក្រ្ដ កុសុមា
- 2018-06-08 22:54:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងធំហើយម្ដងនេះ តាប៊ុយ ពាក់ព័ន្ធនឹង សុភ័ក្រ្ដ កុសុមា
ចន្លោះមិនឃើញ
ដោយសារតែការស្រឡាញ់ពេញចិត្តទៅលើ សុភ័ក្រ្ដ កុសុមា និង តាប៊ុយ ទើបអ្នកគាំទ្រចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ ឬ ប្ដីប្រពន្ធពិតៗ មិនមែនត្រឹមតែការសម្ដែងនោះទេ។
ប៉ុន្តែប្រសិនបើថ្ងៃណាមួយ តាប៊ុយ ធ្វើឲ្យ សុភ័ក្រ្ដ កុសុមា ខូចចិត្តមិនបានគ្នាជាប្ដីប្រពន្ធហ្វេនៗមួយចំនួន នឹងឈប់គាំទ្រគ្រប់កម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ដែលមានវត្តមានកំលោះសង្ហារូបនេះ។
ហ្វេនៗថា៖"បើបង តាប៊ុយ មិនស្រឡាញ់បង កុសុមា ទេបង តាប៊ុយ ជាមនុស្សភ្នែកស្អុយបំផុត។ មែនហើយបើបងមិនយកបង កុសុមា ធ្វើជាប្រពន្ធទេខ្ញុំ នឹងប្រាប់មិត្តភ័ក្ដិខ្ញុំទាំងអស់ឲ្យលុប Youtube ចោលហើយឈប់មើលកម្មវិធីបងទាំងអស់"។
ការលើករបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពីឃើញ សុភ័ក្រ្ដ កុសុមា ត្អូញត្អែរថា៖" យើងមិនស្អាតខ្មៅហើយធាត់ ម៉េចគេមកស្រឡាញ់ ដឹងម្នាក់ហ្នឹងគិតអ៊ីចឹងអត់ បើជួបបង្អាប់រហូត វីជេតាប៊ុយ"។
រឿងរ៉ាវខាងលើនេះដែរ សាមីខ្លួនទាំងពីរមិនអាចសុំការបកសាយបានទេ ទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន៕