• 2022-12-19 01:15:27
  • ព័ត៌មាន

តារាកម្ពុជា ខាត់ វៃហាំង និងស៊ីន យូប៊ីន លេចវត្តមានទទួលពានរង្វាន់ក្នុងប្រទេសថៃ

  • 2022-12-19 01:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេចវត្តមានតារាកម្ពុជាតែ ២ ដួងគត់គឺកំលោះសង្ហាលោក ខាត់ វៃហាំង និងស្រីស្អាត ញញឹមស្រស់ ស៊ីនយូប៊ីន ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់សម្រស់សិល្បករសិល្បការិនីឆ្នើមក្នុងប្រទេសថៃ កាលពី ថ្ងៃទី ១៨ ម្សិលមិញនេះ។

កម្មវិធីប្រគល់ពានរង្វាន់ Thailand Digital Awards 2022 ដែលកម្មវិធីនេះមិនមែនសម្រាប់ តែសិល្បករ សិល្បការិនីប៉ុណ្ណោះទេ គឺសម្រាប់អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើបណ្ដាញសង្គម Digital និង សហគ្រិនល្បីៗក្នុងប្រទេសថៃ។ ដោយឡែកវត្តមានពិសេសសម្រាប់កម្ពុជាបង្ហាញមុខក្នុងឆ្នាំ ២០២២ នេះ គឺមានតែកំពូលតារាសម្ដែង លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ មិនតែប៉ុណ្ណោះតារាប្រុសស្រីមួយគូនេះក៏ទទួលបានពានរង្វាន់ តារាឯកក្នុងចិត្តមហាជន ផងដែរ។

យ៉ាងណាមិញសម្រាប់រសៀលថ្ងៃទី ១៩ នេះលោក ខាត់ វៃហាំង និងកញ្ញាស៊ីន យូប៊ីន នៅតែបន្ត ចូលរួមក្នុងកម្មវិធីទទួល ពានរង្វាន់ និងរងចាំឡើងទទួលពាន THE BEST OF K BEAUTYFUL AWARDS៕

អត្ថបទ៖ Kesor

មតិយោបល់