• 2022-11-21 00:36:30
  • ព័ត៌មាន

លោក​គ្រូពេទ្យ​ម្នាក់ បាន​ក្លាយ​ជា​តំណាងកម្ពុជា​ចេញ​ទៅ​អន្តរជាតិ​ក្នុង​កម្មវិធី Mister Friendship2022

  • 2022-11-21 00:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ស្វិតស្វាញ​ប៉ុន្មាន​សប្ដាហ៍ ទី​បំផុត​បេក្ខជន ហ៊ាប ស៊ាងហ៊ុយ ពាក់​ស្លាក​លេខMFC6 បាន​ឈ្នះជយលាភី​កម្មវិធី Mister  Friendship Cambodia 2022 ហើយ ដោយ​ត្រៀម​នឹងទៅប្រកួត​កម្រិត​អន្តរជាតិ​នៅ​ខេត្ត ខនកែន ប្រទេសថៃ នៅចុងឆ្នាំ២០២២ ខាងមុខ​នេះ។

តាមសាវតា ហ៊ាប ស៊ាងហ៊ុយ មាន​ស្រុកកំ​ណើ​ត​​​នៅខេត្តកំពង់ចាម បានបញ្ចប់ការសិក្សារផ្នែកវិជ្ជបណ្ឌិតទូទៅកាលពីឆ្នាំ២០២០ បច្ចុប្បន្ន​កំ​ពុង​បម្រើរ​ការ​នៅគ្លីនិកឯកជនមួយ។ ត្បិត​ថា​មានអាជីព​ល្អ​ស្រាប់​ហើយ ប៉ុន្តែ​លោក​ថា ​ដោយសារតែ​ការស្រលាញ់វិស័យបង្ហាញម៉ូដ ទើប​លោក​សម្រេច​ចូល​រួម​ប្រឡង​ក្នុង​ការងារ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថា កាលពី៥ឆ្នាំមុន​លោកធ្លាប់​បានប្រកួតនូវកម្មវិធី១ តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ដោយ​បាន​ត្រឹមត្រឹម៦នាក់ចុងក្រោយប៉ុណ្ណោះ។ យ៉ាង​ណា​លោក​ថា បរាជ័យ​កាល​នោះ ដោយសារតែខ្វះភាពជឿរជាក់លើខ្លួនឯង​នោះ លោក​បាន​ដុះខាត់​ខ្លួន​ឯង​យ៉ាង​ល្អ​នៅ​ពេល​នេះ ហើយ​ទី​បំផុតលោក​បានលើកពានបានដូចបំណង​ហើយ។

ក្រៅ​ពី​មាន​រូបរាង​សង្ហា មាន​ចំណេះដឹង​ទូទៅ​ខ្ពស់ ព្រម​ទាំង​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​លេច​ធ្លោ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​គណៈកម្មការ។ ឆ្លង​កាត់​បទ​ពិសោធន៍​មួយ​នេះ លោកគ្រូពេទ្យ​បានផ្ដាំ​ដល់​បេក្ខ​ភាព​ក្រោយៗថា ប្រសិនបើស្រលាញ់អាជីព​មួយ​នេះ ត្រូវដឹង​ថា​សម្រ​​​ស់មួយ​ផ្នែកមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានចំណេះដឹងវប្បធ័មទូទៅឲ្យបានច្រើន ផ្គួបនឹង​ការ​ជឿរ​ជាក់សម្រស់ និងសម្ថភាពខ្លួនឯងមានទើបយើងឈានទៅជោគជ័យ​។

ទន្ទឹម​នឹង​ជយលាភី​លេខ​១ កម្មវិធី​ក៏​បាន​រក​ឃើញ​ជយលាភី៤​ផ្សេង​ទៀត​ដែរ ក្នុង​នោះ 1st Runner-Up Mister Friendship 2022 បានទៅលើលោកចំរើន សុ​ណ្ណា​រាជ 2st Runner- Up Mister Friendship Cambodia 2022 បានទៅលើលោករិទ្ធិ ស៊ី​ភួន,3rd Runner –Up Mister Friendship Cambodia 2022 បានទៅលើលោកស្រស់ គឹម​ស្រេង។ ចុង​ក្រោយជយលាភី 4th Runner –Up Friendship Cambodia 2022 បានទៅ​លើ​លោក ផន វីសាល ។

លោកគ្រូពេទ្យ​វ័យ​២៨ឆ្នាំ បាន និង​កំពុង​ត្រៀម​សម្រាប់​ការ​ប្រកួត​កម្រិត​អន្តរជាតិ ដែល​លោក​នឹង​ធ្វើ​ជា​តំណាង​កម្ពុជា​នៃ​កម្មវិធី ក្នុង​នោះ​លោក​ថា បានត្រៀមខ្លួនរួចជា​ស្រេច​ហើយ និង​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​មក​ជូន​ជាតិ​វិញ។

កម្មវិធី Mister  Friendship Cambodia 2022 ត្រូវ​បាន​រៀប​ចំ​លើក​ដំបូង​នៅ​កម្ពុជា ដែល​ផ្ដួច​ផ្ដើម​និងរៀបចំឡើងដោយលោកMr .Jakkit Kakrut (លោកឆាគ្រីត ចា​គ្រុត)។​ ក្រោយ​ពី​រក​ឃើញ​តំណាង​កម្ពុជា លោក Jakkrit នឹង​នាំ​លោក​គ្រូ​ពេទ្យ ទៅ​ប្រកួត​បន្ត​ជាមួយ​បេក្ខភាព​មក​ពី​ជាង ១០ទៀត ដែល​កម្មវិធី​គ្រោង​ធ្វើ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់