• 2022-11-13 20:09:54
  • ព័ត៌មាន

លើក​នេះប្រុស​ស្អាត​​កម្ពុជា​១ក្រុម ផ្ដើម​ប្រជែង​គ្នា​ក្នុង​កម្មវិធី​ថ្មី​១ ដើម្បីអាច​ឆ្ពោះ​ទៅឆាកអន្តរជាតិ

  • 2022-11-13 20:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​១ក្រុម​មាន​គ្នា ២០នាក់ បាន​ផ្ដើម​ការ​ប្រកួត​ប្រជែង​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា “Mister Friendship Cambodia 2022” ដើម្បី​ចម្រាញ់​រក​បេក្ខភាព​ល្អ​ឥតខ្ចោះ​១ ​រូប​ឆ្ពោះ​ទៅ​ឆាក​អន្តរជាតិ។

កម្មវិធី​នេះ​ទើប​តែ​ចាប់​ផ្ដើម​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ប្រមូលបាន​យុវជន​កម្ពុជា ជា​អ្នក​ដែល​ស្រឡាញ់​សិល្បៈ ក៏ដូច​ជា Fashion ចំនួន ២០នាក់​មក​ចូល​រួម​ប្រកួត ក្នុង​វគ្គ​ជម្រុះ​ដំបូង​កាល​ពី​ចុង​សប្ដាហ៍​មុន។

លោក Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) ដែលអ្នករៀបចំកម្មវិធ Mister Friendship Cambodia ទាំងក្នុងប្រទេសថៃ និងកម្ពុជា បានប្រាប់​ឱ្យដឹងថា គោលបំណងដែលនាំយកកម្មវិធីប្រកួត Mister Friendship International ចូលមកកម្ពុជាព្រោះតែចង់ឱ្យកម្ពុជាក្នុងនាមជាដៃគូអាស៊ានបង្ហាញមុខនៅលើឆាកអន្តរជាតិ និង​មាន​ឱកាស​ចែករំលែក​ពី​សក្ដានុពល​សិល្បៈ វប្បធម៌​កម្ពុជា ក៏ដូចជាប្រកួតប្រជែងសមត្ថភាពទាំងចំណេះដឹង ភាព​ស្វាហាប់​របស់​ខ្លួន​ផង។

Mister Friendship Cambodia បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ការ​ជម្រុះ​ដំបូង​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។តាម​លោក Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) បាន​ឲ្យ​ដឹង​ថា តាម​ផែន​ការ បេក្ខជន​ចំនួន ១០រូប​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធី ហើយ​បេក្ខជន ១០នាក់​ដែល​នៅ​សល់ នឹង​ត្រូវ​ប្រជែង​គ្នា​ឡើង​ទៅ​វគ្គ ៥នាក់​ចុង​ក្រោយ។

ចុង​ក្រោយ​បំផុត មាន​តែ​បេក្ខជន​ឥតខ្ចោះ​តែ​ម្នាក់​ប៉ុណ្ណោះ នឹង​ត្រូវ​ជ្រើស​ជា​បេក្ខភាព​ជយលាភី។ អ្នក​រៀប​ចំ​ដដែល បញ្ជាក់​ថា បេក្ខជន​តំណាង​កម្ពុជា នឹង​ត្រូវ​បន្ត​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាមួយ​បេក្ខភាព​មក​ពី ១៥ប្រទេស​ផ្សេង​ទៀត ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេសថៃ។

ការ​ប្រកួត​វគ្គ​បន្ទាប់​របស់​កម្មវិធី ដោយ​ចម្រាញ់យកត្រឹមជ័យលាភី៥នាក់និងម្ចាស់មគុដ គ្រោង​ធ្វើ​នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ការប្រកួតអន្តរជាតិដែលបេក្ខភាពមកពីជុំវិញពិភពលោកវិញ គ្រោង​នឹងត្រៀមរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នាមុខនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់