- 2022-10-18 20:57:57
- ព័ត៌មាន
៧ យ៉ាង ARMY គួរធ្វើអំឡុងពេលនៃការរង់ចាំផ្លូវ BTS ត្រឡប់ពីបម្រើទាហាននៅឆ្នាំ ២០២៥
- 2022-10-18 20:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ យ៉ាង ARMY គួរធ្វើអំឡុងពេលនៃការរង់ចាំផ្លូវ BTS ត្រឡប់ពីបម្រើទាហាននៅឆ្នាំ ២០២៥
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ BIGHIT MUSIC បានប្រកាសថា BTS នឹងបំពេញតួនាទីជាបុរសកូរ៉េ ដោយចូលបម្រើក្នុងជួរទ័ព ហើយអ្នកដែលត្រូវចាប់ផ្ដើមបេសសកម្មនេះមុនគេគឺ Jin ក្រោយពេលលោកសុំលុបចោលការពន្យារពេលបន្តទៀត។
ក្រោយការប្រកាសនេះ បង្ហោះឡើងភ្លាមៗ អ្នកគាំទ្រជាច្រើននាក់ពិតជាមានភាពភ្ញាក់ផ្អើល បើទោះបីជាមានអារម្មណ៍ពិបាកចិត្ត ប៉ុន្តែពួកគេក៏រំភើប ក៏ដូចជាមានមោទកភាពខ្លាំងដែរចំពោះក្រុមតារាជាទីស្រឡាញ់របស់ពួកគេ។ យ៉ាងណាក្ដី BIGHIT MUSIC ក៏បានបញ្ជាក់ច្បាស់ៗដែរថា ក្រុមនឹងវិលជួបអ្នកគាំទ្រវិញនៅឆ្នាំ ២០២៥។
ដ្បិតអ្នកគាំទ្រមានអារម្មណ៍ហេងហាង ប៉ុន្តែពួកគេបានព្យាយាមគ្រប់គ្រងស្ថានភាព ដោយរួបរួមគ្នាផ្ដោតលើអ្វីដែលពួកគេត្រូវធ្វើ អំឡុងពេលរង់ចាំការត្រឡប់ជុំគ្នាជាថ្មីរបស់ BTS រយៈពេល ៣ឆ្នាំទៀត។
ខាងក្រោមគឺជាគម្រោងទាំង ៧ ដែល ARMY គួរធ្វើពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥៖
១. ចូលទៅមើលវីដេអូ ឬ Content ណាដែលអ្នកមិនទាន់បានមើល
Content ច្រើនណាស់ដែល BTS បានបង្កើតឡើង ដូចជា Bon Voyage ឬ BTS In The Soop។ ប៉ុន្តែគ្រាន់តែមើលឲ្យបានៗ នោះពុំទាន់គ្រប់ទេ ដោយគ្រប់គ្នាអាចចាប់យកសកម្មភាពគ្រប់យ៉ាងរបស់សមាជិកក្រុម។
២. សង្រួមផ្លូវចិត្ត សម្រាប់ការត្រៀមខ្លួនទិញសំបុត្រចូលមើលការសម្ដែងរបស់ BTS នៅពេលខាងមុខ
ដូចការសម្ដែងលើឆាកប្រគំតន្ត្រីដ៏ធំក្នុងទីក្រុង Busan កាលពីពេលថ្មីៗនោះ សំបុត្រត្រូវបានលក់ដាច់អស់ខ្ទេចក្នុងរយៈពេលត្រឹម ១៥នាទី។ គ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ ដែល BTS លក់សំបុត្រដាច់អស់ ១០ម៉ឺនសំបុត្រក្នុងពេលដ៏ខ្លី ពួកយើងអាចស្រមៃមើលថានៅពេលពួកគេវិលមកវិញ ជាមួយនឹងការសម្ដែងលើឆាក Concert ល្បឿននៃការទិញសំបុត្រក៏ប្រជែងគ្នាភាគរយខ្ពស់ដែរ។
៣. សន្សំលុយឲ្យបានច្រើនសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ និងគាំទ្រការ Comeback នៅឆ្នាំ ២០៥
ARMY ឧស្សាហ៍លេងសើចថា ទោះដាច់លុយយ៉ាងណា ក៏ពួកគេចង់ចំណាយទៅលើការគាំទ្រ រាល់ការ Comeback របស់ BTS និង Content ជាច្រើនផ្សេងៗទៀតដែរ។ ARMY សង្ឃឹមថា អំឡុងពេលដែល BTS ចូលបម្រើទ័ព ពួកគេអាចសន្សំលុយបានច្រើនដើម្បីត្រៀមទុកចំណាយនៅពេលក្រុម Comeback វិញនៅឆ្នាំ ២០២៥។
៤. រៀនភាសាកូរ៉េឲ្យចេះ
BTS អាចក្លាយជាក្រុមតារាដ៏ល្បីទូទាំងពិភពលោក ក៏ដោយសារការរួមចំណែកនៃការគាំទ្ររបស់អ្នកគាំទ្រជាតិ ពិសេសគឺអ្នកគាំទ្រអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់។ ទោះបីអ្នកគាំទ្រទាំងនោះ មិនចេះនិយាយភាសាកូរ៉េ ប៉ុន្តែរាល់ Content ទាំងអស់ តែងមាន Subtitle នៅខាងក្រោម ដើម្បីសម្រួលដល់ ARMY អន្តរជាតិ។ ប៉ុន្តែស្របពេលក្រុមចូលទ័ព អ្នកគាំទ្រក៏អាចទុកពេលនោះ ដើម្បីរៀនភាសាកូរ៉េឲ្យបានចេះ និងស្គាល់ខ្លះៗ ដើម្បីងាយស្រួលក្នុងការយល់ និងការប្រាស័យទាក់ទងជាមួយនឹង BTS។
៥. Stream វីដេអូបទចម្រៀង ដើម្បីបំបែកកំណត់ត្រាថ្មីៗទៀត
ARMY តែងតែចាត់ការវីដេអូបទចម្រៀងរបស់ BTS ដោយការ Stream ឲ្យទទួលបានចំនួនចូលមើលច្រើន។ លទ្ធផលក្រោយការ Stream គឺអាចធ្វើឲ្យ MV របស់ BTS ជាប់លើកំពូលតារាបទចម្រៀងល្បីៗ។ នោះហើយជាក្ដីសុខរបស់អ្នកគាំទ្រទាំងឡាយ ហើយក៏ជាសកម្មភាពនៃការគាំទ្រដ៏មានតម្លៃខ្លាំងដែរ។
៦. ទទួលបានបទពិសោធជីវិតថ្មី
ទម្រាំដល់ឆ្នាំ ២០២៥ ARMY នឹងជួបប្រទះនូវបទពិសោធជីវិតថ្មីៗជាច្រើន ដូចជាខ្លះត្រូវបញ្ចប់ការសិក្សា ខ្លះមានការងារថ្មី ខ្លះឈានដល់ជីវិតគូនិងជោគជ័យគោលដៅជីវិតជាច្រើន។ ARMY ក៏នឹងរំភើបរីករាយជាមុនដោយក្ដីអំណរ ចំពោះ BTS និងពួកគេផ្ទាល់ដែលក្លាយជាមនុស្សថ្មីនៅឆ្នាំ ២០២៥។
៧. រៀន «ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន»
BTS តែង Promote ឬផ្សព្វផ្សាយ Concept នៃការស្រឡាញ់ខ្លួនឯង ដើម្បីលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរៀនទទួលយក និងពេញចិត្តនូវអ្វីដែលពួកគេមាន។ ពេលនេះ ក៏ជាពេលសមរម្យ និងល្អបំផុតសម្រាប់គ្រប់គ្នា ដែលត្រូវបង្រៀនខ្លួនឯងឲ្យស្រឡាញ់ខ្លួនឯង ធ្វើល្អដាក់ខ្លួនឯងឲ្យបានច្រើន រឹងមាំ ហើយត្រៀមស្វាគមន៍ Version ថ្មីរបស់ BTS នៅឆ្នាំខាងមុខ៕