• 2022-10-07 20:10:58
  • ព័ត៌មាន

សាហាវ ម៉ូលីកា ដាក់​លុយទាំងបាច់ ប៉ាវក្រុមការងារជិះយន្តហោះទៅដើរលេង៥ថ្ងៃ

  • 2022-10-07 20:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹក ចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។

ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥តុលា ហើយដំណើរកម្សាន្ដរយៈពេលខ្លីនោះ ក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាងនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផងដែរ។

ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័ត៌មានថា ការដែលអតីតតារាចម្រៀង វិវត្តខ្លួនមកថៅកែស្រីក្រុមហ៊ុន រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងដំណើរការដោយរលូន និងកាន់តែវិវត្តន៍ធំទៅៗថែមទៀត។

គូរបញ្ជាក់ថា ម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់ជើងមាន់តាមOnline នាងពិតជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនទៅមុខសឹងមិនគូឲ្យជឿរព្រោះពេលនេះមានមុខរបររកស៊ីកាន់តែច្រើនហើយកាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន និងធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់៕

អត្ថបទ៖ ទារិកា

មតិយោបល់