- 2022-08-31 19:52:44
- ព័ត៌មាន
កូនពេញក្រមុំ ពាក់មី រកចំណុចផ្ដើមកែខ្លួន តែត្រូវអ្នកគាំទ្រដាក់ចំៗ
- 2022-08-31 19:52:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនពេញក្រមុំ ពាក់មី រកចំណុចផ្ដើមកែខ្លួន តែត្រូវអ្នកគាំទ្រដាក់ចំៗ
ចន្លោះមិនឃើញ
នាយពាក់មី ដែលកំពុងជោគជ័យខ្លាំងទាំងជំនួញ និងការងារសិល្បៈ បានប្រកាសថាកូនស្រីច្បងរបស់លោកពេញក្រមុំហើយ ហើយលោកក៏ចោទសួរខ្លួនឯងថាតើលោកគួរកែខ្លួនលើចំណុចអ្វីមុន? សំណួរនេះហាក់លេងសើចបន្ដិច ប៉ុន្ដែវាមានអត្ថន័យគ្រប់គ្រាន់ក្នុងការពិចារណា។
នាយពាក់មី បានបញ្ចេញរូបថត១សន្លឹកបង្ហាញពីរូបលោកប្រគល់Laptop ថ្មីដល់កូន ជាមួយដំណឹងនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ អត្ថន័យស៊ីជម្រៅត្រូវបានគេកាត់យល់ថា ចាប់ពីពេលនេះទៅលោកត្រូវបង្កើនពេលវេលានៅជាមួយកូនៗ និងភរិយា ហើយក៏ត្រូវផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់កូនក្នុងការរៀនសូត្រ។
ប៉ុន្ដែសម្រាប់មិត្ដសិល្បៈ និងគាំទ្រវិញ ប្រាប់ថាមិនបាច់កែអ្វីបន្ថែមទៀតទេ គឺល្អគ្រប់យ៉ាងហើយសម្រាប់គ្រួសារ។ អ្នកខ្លះនិយាយបែបលេងសើចថា “មិនបាច់កែខ្លួនអីទេ តែត្រូវកែមុខឲ្យបាត់ស្នាមឆែបមាត់ ខណៈដែលអ្នកខ្លះនិយាយថា “ចំណុចដែលត្រូវកែនោះ គួរកុំដើរជាមួយម៉ៃ សុគន្ធ”។ ក្រៅពីនេះគេក៏ចាប់អារម្មណ៍លើពាក្យពោលសសើរច្រើនចំពោះគុណសម្បត្ដិរបស់លោកចំពោះគ្រួសារ និងកូនៗផងដែរ៕