• 2022-06-07 19:38:40
  • ព័ត៌មាន

ទីបំផុត កូនពៅដៃឆើត Jungkook ព្រមទម្លាយហេតុផលលុប Post លើ IG ថ្ងៃមុនហើយ

  • 2022-06-07 19:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដល់ ៥ខែផង ក្រោយប្រកាសនូវគណនី Instagram ផ្លូវការ Jungkook (BTS) ស្រាប់តែនឹកឃើញលុបរូបទាំងអស់លើ App នេះ​ ដោយបន្សល់ឲ្យ Fan ឆ្ងល់ពេញទឹកពេញដី។ ភ្លាមៗ ARMY ព្យាយាមស្វែង​រក​ហេតុផល ដែលធ្វើឲ្យ Jungkook ធ្វើបែប​នេះ ដោយខ្លះគិតថាអាច​នឹង​មាន​អ្វីថ្មី។

បន្ទាប់​ពី​ព្យាយាមប្ដូរបង្ហោះ​ Style ថ្មីលើ Instagram Jungkook ទប់​ចិត្តមិនបានយូរទេ ព្រោះ​លោក​បាន​ចាប់​ផ្ដើម​បង្ហោះជា​ថ្មី​ ដោយលើករូបភាពថ្មី ធ្វើឲ្យ Profile របស់លោក កាន់តែ Unique។

គាប់ចួនជា​ សមាជិក​ពៅរបស់ BTS រូបនេះ​ Live ទៅហើយ ARMY ក៏បាន​ដៃសួរ​តែម្ដង ទាក់ទងនឹង​មូលហេតុចេញពីមាត់របស់លោក ទាក់ទងនឹងការសម្រេច​លុបរូបទាំងនោះ​ចោល។

Jungkook ក៏បាន​តប៖ «អូហ៍! ហេតុអ្វីខ្ញុំលុបរូបលើ Instagram? គ្មាន​ហេតុផលអីពិសេសទេ ហើយក៏ដូចជាមិនមានរឿងអីកើតឡើងដែរ។ ប្រហែល​មកពី អារម្មណ៍ខ្ញុំ (ទាក់ទងនឹង Feed លើ Instagram) វា​ប្ដូរ? ខ្ញុំ​គ្រាន់​តែ​មិនចូលចិត្តអ្វីទាំងអស់នោះ»។

បន្តទៀត លោក​ក៏​បានបន្ថែម៖ «ហ្នឹងហើយ! Post និង Story ដែលខ្ញុំ​បាន​បង្ហោះ​ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹង​អ្នកទាំងអស់គ្នា ពិតជា​មាន​តម្លៃ​សម្រាប់ខ្ញុំណាស់….ប៉ុន្តែគ្រប់យ៉ាង​គឺសុទ្ធតែស្ថិតក្នុង​បេះដូងខ្ញុំអស់ហើយ»។

ឆ្លើយសំណួរក្ដៅមួយទៀត ថា ហេតុអ្វីលោកមិនរក្សាទុកពួកវា Jungkook បញ្ជាក់៖ «បាទ! ស្ដាយណាស់ដែលលុបវាចោលអស់។ ខ្ញុំ​មិន​ទាំងដឹង​ថា​ មាន​ “Archive Function” ផងហ្នឹង! ខ្ញុំ​គ្រាន់តែចង់ដេក័រវា​ឲ្យស្អាត និង​មើលទៅឲ្យមានសោភ័ណភាពប៉ុណ្ណោះ។ យ៉ាងណា ខ្ញុំ​ហ្នឹង​ Post បែបនេះ​រហូតទៅហើយ។ ខ្ញុំ​ចង់ធ្វើអីខ្លះពីវា»។

ជាទូទៅ តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ ត្រូវ​បាន​គេ​ស្គាល់ច្បាស់ទៅហើយ ថា​ជា​សមាជិក ដែលចូលចិត្តសាកអ្វី​ថ្មី និង​កាលីប។ ទោះបីនាម​ជា​ កំពូលតារា K-Pop លំដាប់ពិភពលោក តែលោកក៏ចូលចិត្តប្រើជីវិតសាមញ្ញ ប៉ុន្តែក៏ចង់ដើរទាន់សម័យកាល ឬ Hot Trend ដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់