- 2022-05-21 06:10:00
- ព័ត៌មាន
ការបង្ហាញមុខក្រុមតន្ត្រី SUFFER ពិតមិនធម្មតា ដោយនឹងមានប្រគំតន្ត្រីពិសេសទៀតផង
- 2022-05-21 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបង្ហាញមុខក្រុមតន្ត្រី SUFFER ពិតមិនធម្មតា ដោយនឹងមានប្រគំតន្ត្រីពិសេសទៀតផង
ចន្លោះមិនឃើញ
បន្ទាប់ពីសម្រាកមួយរយៈ និងរៀបចំខ្លួនជាមួយស្នាដៃថ្មីៗរួចមក ពេលនេះក្រុមតន្ត្រី SUFFER ក៏បានបង្ហាញមុខវិញហើយ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ កម្មវិធីមួយបានបង្ហាញរូបរាងក្នុងរោងភាពយន្ត Major Cineplex នៃផ្សារទំនើបអ៊ីអនសែនសុខ ដែលជាការចាក់បញ្ចាំងវីដេអូឯកសារ «ជីវិត៣តន្ត្រីតែមួយ» របស់ក្រុមតន្ត្រី SUFFER។ កម្មវិធីនេះដែរ ជាការរៀបចំដោយ ផលិតកម្មរណ្ដំ ដោយរៀបរាប់អំពីខ្សែជិវិតជាតន្រ្តីករនិងជាសិល្បៈករចម្រៀងរបស់បងប្អូនប្រុសចំនួនបីនាក់នៃក្រុមតន្រ្តីផប់រ៉ក SUFFER ។ការចាក់ផ្សាយជាផ្លូវការនេះ មានការចូលរួមពីក្រុមគ្រួសារ សិល្បៈករផ្សេងៗ រួមទាំងអ្នកគាំទ្រ (ហ្វេនៗ)។
ទន្ទឹមនឹងនេះដែរ «រណ្តំ - RONDOM» និង ក្រុមតន្រ្តី SUFFER ក៏បានប្រកាសចេញផ្សាយអាល់ប៊ុមថ្មីចំណងជើងថា៖ «Three Brothers» បង្ហាញពីក្ដីស្រម៉ៃ និងភាពអត់ធ្មត់ ដែលប្រិយមិត្ត និងអ្នកគាំទ្រក្រុម SUFFER ទាំងអស់អាចស្ដាប់បទចម្រៀងទាំងអស់នេះនៅលើ Pleng បានផងដែរ។ ក្នុងអាល់ប៊ុមនេះដែរ មានចម្រៀងចំនួន ៧បទ បែបផប់រ៉ក (pop rock) បង្ហាញពីភាពតស៊ូ អត់ធ្មត់ និងក្ដីស្រម៉ៃនានាក្នុងនាមជាបងប្អូនប្រុសបីនាក់ដែលចូលចិត្តស្រលាញ់តន្រ្តីដូចគ្នានិងបានធ្វើការរួមគ្នាលើវិថីតន្រ្តីជាលក្ខណៈក្រុមអស់រយៈពេលជាង១០ឆ្នាំកន្លងមក ទោះបីជាមានឧបសគ្គ និងកត្តារាំងស្ទះយ៉ាងណាក្ដី។ មានឪពុកជាសិល្បៈករលេងឧបករណ៍តន្រ្តីសម័យទំនើបលោកសុខ សារិន (ទទួលអនិច្ចកម្ម) និងអ្នកម្ដាយរុន សារ៉េតជាសិល្បៈករចម្រៀង សមាជិកក្រុមតន្រ្តី SUFFER រួមមាន លោកសុខ សារ៉ាដាំ ជាអ្នកលេងហ្គីតាបាស់ លោកសុខ សារ៉ាដា ជាដៃស្គរ និងលោកសុខ សារ៉ាដែនជាអ្នកចម្រៀង និងអ្នកលេងហ្គីតាផងដែរ។តាំងចិត្តចែករំលែកបទពិសោធន៍ជិវិត និងការអត់ធ្មត់ក្នុងនាមជាសិល្បៈករ និងពួកគេ។
ជាមួយគ្នានោះ ការប្រកាសនៅពេលនោះ បានបញ្ជាក់ថា ក្រុមតន្ត្រីមួយនេះនឹងមានការប្រគំតន្ត្រីសម្ពោធអាល់ប៊ុមថ្មីជាពិសេសរបស់ខ្លួនមានឈ្មោះថា «THREE BROTHERS» បង្ហាញពីក្ដីស្រម៉ៃ និងភាពអត់ធ្មត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីម៉ោង ៦ល្ងាចតទៅ។
ក្រុមតន្ត្រី SUFFER គឺជាក្រុមបុរសដែលមានសមាជិកទាំងអស់ ៣នាក់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនថតចម្រៀង រណ្ដំ។ ផលិតកម្មនេះដែរ ត្រូវបានគេស្គាល់ច្បាស់ថាជា ផលិតកម្មដែលមានស្នាដៃក្នុងការផលិតការប្រគំតន្ត្រី ផលិតវីដេអូ ក៏ដូចជា ជាអ្នកគ្រប់គ្រងតារាចម្រៀងជាច្រើនរូបរួមមាន កញ្ញា ចិត្ត កញ្ចនា ក្រុមចម្រៀង SUFFER និងកញ្ញា សារា វីតា ជាដើម៕