• 2022-05-02 20:29:42
  • ព័ត៌មាន

មកដឹងពីមុខតំណែង និងជំនួញធំៗរបស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មុនក្លាយជាឧកញ៉ាទាំងវ័យក្មេង

  • 2022-05-02 20:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងប្រុសលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទាំងពីររូប គឺលោកខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្មីៗជាបន្តបន្ទាប់។ មុនទទួលបានគោរមងារដែលមនុស្សជាច្រើនប៉ងប្រាថ្នា តើអ្នកទាំងពីរមានមុខតំណែង និងមុខជំនួញគ្រាក់ៗអ្វីខ្លះ។ ថ្ងៃនេះ Sabay នឹងមកទម្លាយពីតំណែង និងជំនួញធំៗរបស់កំពូលតារាចម្រៀងទាំងពីររូបនេះដូចខាងក្រោម៖

១.កំពូលតារាចម្រៀង ព្រាប សុវត្ថិ

ជាអធិរាជផ្នែកចម្រៀងជិត ៣០ឆ្នាំ លោក ព្រាប សុវត្ថិ នៅតែគ្រងជាកំពូលតារាគ្មានអ្នកផ្ទឹមបានទាំងសមត្ថភាព និងប្រជាប្រិយភាពរបស់លោក។ លោក ព្រាប សុវត្ថិ បានចាកចេញពីទ្រនំហង្សមាសធ្លាប់ជ្រកកោនជាង ២០ឆ្នាំ ងាកទៅសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មទើបដុះត្រួយថ្មីៗហ្គាឡាក់ស៉ី ទទួលបានជោគជ័យ ទាំងចម្រៀង និងមុខជំនួញ។ លោកព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងតំណាងឱ្យផលិតផលល្បីៗ និងមានជំនួញផ្ទាល់ខ្លួនជាច្រើនរួមមាន៖

  • ហាងកាត់សក់ ព្រាប សុវត្ថិ ដែលត្រូវបានគេដឹងថាមានទីតាំងនៅតំបន់ដ៏មានសក្ដានុពលទួលគោក

  • ភោជនីយដ្ឋានដ៏ធំមានឈ្មោះថា «ផ្ទះបាយព្រាប សុវត្ថិ» ។ ជារឿយៗគេតែងឃើញលោកឧកញ៉ា ភរិយា និងកូនៗតែងបង្ហាញពីមុខម្ហូបឆ្ងាញ់ៗនៅទីនោះ មានដូចជា មាន់ដុតបាយក្ដាំង ម្ហូបចម្រុះ បុកល្ហុង នំបញ្ចុកជាដើម។

  • ថ្មីៗនេះគេទើបតែឃើញលោកបង្ហាញផលិតផលប្រេនផ្ទាល់ខ្លួនសាប៊ូកក់សក់ ព្រាប សុវត្ថិ

  • គម្រោងដីឡូត៍ និងបុរីព្រាប សុវត្ថិ ដែលលោកកំពុងតែផ្សព្វផ្សាយយ៉ាងសកម្ម

  • ក្រៅពីនេះលោកក៏ជាBAតំណាងឱ្យផលិតផល និងក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ BA រថយន្ត Isusu, BA ទូរសព្ទដៃ VIVO ព្រមទាំងតំណាងធនាគារ គម្រោងធំៗមួយចំនួនទៀត។

២.កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត

លោកខេមរៈ សិរីមន្ត ត្រូវបានមហាជនទទួលស្គាល់ថា ជាកំពូលតារាចម្រៀងមួយរូបទៀតបន្ទាប់ពីលោក ព្រាប សុវត្ថិ មានប្រជាប្រិយ និងសមត្ថភាពមិនចាញ់គ្នានោះទេ។ តារាចម្រៀងស្រែកតុងខ្ពស់ៗយ៉ាងល្អគ្មានទាស់រូបនេះ ត្រូវបានមហាជនសង្កេតឃើញថា នារយៈពេលចុងក្រោយនេះ លោកបានដកខ្លួនពីសិល្បៈសម្រុកបង្កើតជំនួញធំៗជាបន្តបន្ទាប់ រហូតទទួលបានគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ។ បើរាប់ត្រួសៗលោកមានមុខតំណែង និងមុខជំនួញមិនតិចនោះទេ។ ក្នុងនោះរួមមាន៖

  • ទឹកអប់ម៉ាក «Or Brand» នាំចូលផ្ដាច់មុខពីប្រទេសបារាំង និងចែកចាយទូទាំងប្រទេសកម្ពុជា
  • តំបន់អភិវឌ្ឍន៍ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានទីតាំងនៅទឹកដីខេត្តសៀមរាប ដែលលោកកំពុងផ្សព្វផ្សាយយ៉ាងសកម្ម

  • ក្រៅពីនេះលោកក៏ជាទូតសុឆន្ទះតំណាងឱ្យក្រុមហ៊ុនធំៗជាច្រើនទៀត ៕

មតិយោបល់