• 2022-05-01 22:41:29
  • ព័ត៌មាន

គ្រាន់តែសម្ដេចតេជោ​ប្រកាសបង្ហាញគណនី IG ផ្លូវការភ្លាម ជីដេវីត Comment សុំអីភ្លែត

  • 2022-05-01 22:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​គណនី Instagram ផ្លូវការហើយ ដោយសម្ដេច​បាន​លើកឡើងថា៖ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ។»

ការប្រកាសនៅពេល​នេះ​ បាន​ធ្វើ​ឲ្យប្រជាជន​កម្ពុជា​ជា​ច្រើននាក់ ពិសេស​អ្នកនិយមលេង Instagram មានការភ្ញាក់ផ្អើល ហើយក៏មិន​បង្អង់យូរក្នុង​ការ​ចុច Follow សម្ដេច​ដែរ។ ប៉ុន្តែអ្វីដែល​គួរឲ្យចាប់អារម្មណ៍ បើ​មើល Comment ពីក្រោម​ Post នោះ គេ​ឃើញ G-Devith ចូលបញ្ចេញមតិថា៖ «បាទពុក កូនសុំនាឡិកាមួយ​ទុក​ជា​អនុស្សាវរីយ៍​ រាំញីកែងជេីងពុក​»។

ឃើញភ្លាម ប្រិយមិត្តជា​ច្រើន​ក៏នឹកឃើញ និង​ចាំមិនទាន់​ភ្លេចទេ ថា​កាល​ពីឆ្នាំ ២០១៦ G-Devith បាន​ចេញ​បទ​ចម្រៀង​មួយបទសម្រាប់បងប្អូនកម្ពុជា រាំលេងកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មី ដោយបទនោះ​មាន​ចំណងជើងថា «រាំញីកែងជើង»។ រហូត​ឈាន​ដល់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំដដែលនោះ សម្ដេចតេជោ បានអញ្ជើញចូលរួមជាពិសេស ហើយសម្ដេច​ក៏បាន​រាំលេងកម្សាន្តក្នុងកម្មវិធីនោះដែរ ជាមួយនឹង​បទមួយនេះរបស់តារារ៉េប G-Devith៕

មតិយោបល់