- 2022-04-27 19:29:33
- ព័ត៌មាន
វណ្ណដា ជម្នះឪពុក-ម្ដាយ ចេញពីផ្ទះតាមរកក្ដីស្រមៃដំបូង មានអារម្មណ៍ថាសេរីភាព ឯករាជ្យ តែមានអី ដាច់បាយ!
- 2022-04-27 19:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណដា ជម្នះឪពុក-ម្ដាយ ចេញពីផ្ទះតាមរកក្ដីស្រមៃដំបូង មានអារម្មណ៍ថាសេរីភាព ឯករាជ្យ តែមានអី ដាច់បាយ!
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងរ៉េបរបស់កម្ពុជា លោក វណ្ណដា បានទម្លាយរឿងរ៉ាវជីវិតផ្សងព្រេង ពេលចេញពីស្រុកកំណើតភ្លាមៗ ដើម្បីតាមរកក្ដីស្រមៃរបស់ខ្លួន គឺចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះម្នាក់។ លោកធ្លាប់ដើរជាមួយមនុស្សគ្រប់ជំពូកក្នុងសង្គម ក្នុងគ្រាដែលលោកគ្មានផ្ទះស្នាក់នៅ ហើយពេលខ្លះក៏ដាច់បាយទៀតផង។
វណ្ណដា បានជំម្នះនឹងពាក្យទូន្មាន និងការចង្អុលបង្ហាញរបស់ឪពុក-ម្ដាយដែលចង់ឲ្យលោកក្លាយជាគ្រូពេទ្យ ឬអ្នកច្បាប់។ លោកបានឡើងមកភ្នំពេញជាមួយនឹងប្រាក់១០០ដុល្លារ ហើយឪពុក-ម្ដាយរបស់លោក ពេបជ្រាយថាលោកនឹងមិនអាចនៅភ្នំពេញបានលើសពី១សប្ដាហ៍ទេ នឹងត្រឡប់មកផ្ទះវិញ តែលើសពី១សប្ដាហ៍លោកនៅតែអាចរស់នៅភ្នំពេញដដែល។
វណ្ណដា៖ “ពេលចេញពីស្រុកកំណើត ខ្ញុំមានអារម្មណ៍ថាមានសេរីភាព ឯករាជ តែអត់មានផ្ទះនៅ ពេលហ្នឹងខ្ញុំដើរជាមួយអ្នកល្អ អ្នកមិនល្អ ជួនកាលដាច់បាយ ប៉ុន្ដែខ្ញុំពេញចិត្ដនឹងទទួលយកវា ដើម្បីសម្រេចក្ដីសុបិន្ដរបស់ខ្ញុំ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន”។
លោកថា បច្ចុប្បន្នអ្វីៗបានល្អប្រសើរ ក្រោយលោកបានក្លាយជាតារាចម្រៀងរ៉េបល្បីឈ្មោះម្នាក់ ហើយឪពុក-ម្ដាយដែលធ្លាប់ជម្នះឲ្យលោកប្រឹងរៀនសូត្រ ដើម្បីក្លាយជាមេធាវី ឬគ្រូពេទ្យនោះ បែរជាស្ងប់ចិត្ដស្រឡាញ់លោកវិញ។ ទោះជាយ៉ាងណាអ្នកទាំងពីរនៅតែមើលមកលោកជាកូនក្មេងដដែល ហើយតែងតែទូរស័ព្ទមកសួរសុខទុក្ខស្ទើររាល់ថ្ងៃ៕