• 2022-04-21 21:45:07
  • ព័ត៌មាន

អ្នកសរសេបទ “ដួលកង់”ឲ្យ តន់ ចន្ទសីម៉ា និងខេម ច្រៀង បង្ហាញភស្ដុតាងឲ្យច្បាស់ក្រឡែត

  • 2022-04-21 21:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធស្រីវ័យក្មេង យ៉ុង នីតា បានបង្ហាញស្នាដៃលេចធ្លោររបស់ខ្លួនចំនួន២បទនៅដើមឆ្នាំ២០២២ នេះ ក្នុងនោះមានបទ “ផ្លូវណាទៅផ្ទះម៉ែក្មេង” និងបទ “ដួលកង់”ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង។ មុននេះ នីតា បានបង្ហាញភស្ដុតាងជាក់ស្ដែងមួយក្នុងបទ “ដួលកង”។

យ៉ុង នីតា បានបង្ហោះវីដេអូជិះកង់ និងរូបថតជាំភ្លៅមួយសន្លឹកតាមបណ្ដាញសង្គមដោយមានភ្ជាប់សំណេរយ៉ាងខ្លីមួយនៅថ្ងៃទី២២ ខែមេសា ថា៖ “កុំឲ្យថាសរសេរបទ អត់មានភស្ដុតាំង"។ ក្នុងន័យនេះ គឺនាងចង់សំដៅថា ពេលនេះនាងបានជិះកង់ ភ្លាត់ដួលខ្លួនឯង រហូតជាំភ្លៅ។

ក្នុងវីដេអូខ្លីនោះ នាងបានរំលឹករឿងចាស់ថា តាមពិតនាងខានជិះកង់យូរហើយ ពោលគឺចាប់តាំងពីនាងបានរៀនចប់អស់រយៈពេលជាច្រើនឆ្នាំមក ហើយឡើងជិះកង់ម្ដងនេះ ហាក់ញ័រដៃបន្ដិច។ ឡើងជិះមិនទាន់បានប៉ុន្មានផង កង់ក៏ភ្លាត់ដួល ហើយវីដេអូដែលកំពុងថតនោះក៏បានបញ្ចប់ទៅ។ បើតាម យ៉ុង នីតា កង់ដែលនាងជិះដួលនោះ គឺជាកង់ខ្ចីគេប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់