- 2022-04-21 00:41:35
- ព័ត៌មាន
រ៉េននី តារា ធ្វើឲ្យអ្នកធ្លាប់មើលងាយភ្លឺភ្នែក ដោយបង្ហាញលទ្ធភាពទិញឡានថ្មី ២គ្រឿង និងផ្ទះមួយ
- 2022-04-21 00:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉េននី តារា ធ្វើឲ្យអ្នកធ្លាប់មើលងាយភ្លឺភ្នែក ដោយបង្ហាញលទ្ធភាពទិញឡានថ្មី ២គ្រឿង និងផ្ទះមួយ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុស រ៉េននី តារា និយាយថាកាលលោកចូលសិល្បៈដំបូងៗមានអ្នកធ្វើការជាមួយគ្នាពីរបីនាក់ តែងតែឌឺដងឲ្យលោក ហើយពេលលោកមានរឿងអីបន្ដិចបន្ដួចចាំតែជាន់ពន្លិច។ ប៉ុន្ដែលោកថា បច្ចុប្បន្នអ្នកធ្លាប់មើលងាយលោក ពុំមានជោគវាសនាល្អលើសលោកឡើយ។
តារារូបនេះ បានបញ្ចេញរឿងលាក់ទុកក្នុងចិត្ដរបស់លោកតាមបណ្ដាញសង្គមIG នៅរសៀលថ្ងៃទី២១ ខែមេសា ថា លោកអគុណចំពោះបងប្អូន និងមិត្ដភក្ដិដែលស្រឡាញ់រាប់អានលោកដោយស្មោះ ហើយក៏ចង់សួទៅអ្នកធ្លាប់មើលងាយលោកវិញបានដើរទៅដល់ណាហើយ។
រ៉េននី តារា៖ “ខ្ញុំប្រឹងដោយខ្លួនឯង ទិញបានឡានពីរ និងផ្ទះមួយហើយ…តើមនុស្សពីរបីនាក់នោះទៅដល់ណាហើយ? ប្រហែលជាអត់កំណើតទេ ព្រោះចាំតែជាន់ពន្លិចគេ ភ្លេចមើលការងារខ្លួនឯង"។
ក្រោយពីបញ្ចេញសារដោយមានភ្ជាប់សកម្មភាពដើរម៉ូតរបស់លោកនៅក្នុងកម្មវិធីមួយ ក៏មានអ្នកគាំទ្រលោកចេញមកអបអរសារទរចំពោះជោគជ័យលើវិថីសិល្បៈរបស់លោករហូតដល់មានលទ្ធភាពទិញឡាន និងផ្ទះ។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា ឡានពីរគ្រឿងដែលលោកទើបទិញនោះ មានម៉ាកអ្វីខ្លះ និងផ្ទះមួយខ្នងស្ថិតនៅទីតាំងណា ហើយទិញអស់ប៉ុន្មានក៏មិនទាន់បញ្ចេញដែរ៕