- 2022-04-07 20:42:46
- ព័ត៌មាន
មិនធម្មតា!MVថ្មី តន់ ចាន់សីមា ដែលសម្តេចបង្ហោះលើផេក ការពិតចាយពេលរាប់ខែមិននឹកស្មាន
- 2022-04-07 20:42:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា!MVថ្មី តន់ ចាន់សីមា ដែលសម្តេចបង្ហោះលើផេក ការពិតចាយពេលរាប់ខែមិននឹកស្មាន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ MVបទចម្រៀងដែលទើបចេញថ្មីដែលច្រៀងដោយ តន់ ចាន់សីមា ត្រូវបានសម្តេចតេជោ បង្ហោះលើផេកផ្លូវការ តាមពិតចាយពេលរាប់ខែ និងទៅច្រើនខេត្តក្រុង ទម្រាំបានវីដេអូមួយបទនេះ។
អាចនិយាយបានថា នេះជាលើកទី១ហើយដែលផេកផ្លូវការរបស់សម្តេចតេជោ បង្ហោះបទចម្រៀងរបស់កញ្ញា តន់ ចាន់សីមា ដែលមានចំណងជើងថា«Cambodia Pride» ដែលនិយាយរៀបរាប់ពីតំបន់ទេសចរណ៍ដែលមានទេសភាពស្អាតៗដ៏ទាក់ទាញនៅក្នុងប្រទេសកម្ពុជា ដែលមានប្រាសាទអង្គរវត្តដ៏ផូផង់ រួមជាមួយវប្បធម៍ ប្រពៃណីរបស់កម្ពុជាជាច្រើនទៀត ដាក់ចូលទៅក្នុងបទចម្រៀងមួយបទនេះ ដោយក្នុងចម្រៀងមួយបទនេះមានភាសារខ្មែរលាយភាសារអង់គ្លេសទៀតផង ទាំងសាច់ភ្លេង និងទេសភាពមើលទៅពិតជាទាក់ទាញខ្លាំងណាស់។
ទម្រាំផលិតវីដេអូដែលមានគុណភាព និងភាពទាក់ទាញបែបនេះបាន Galaxy Navatra បានចំណាយពេលអស់ជាង៣ខែ ដើម្បីថតទាំងយប់ទាំងថ្ងៃ ដោយធ្វើដំណើរទៅចំនួន៤ខេត្តក្រុងដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តព្រះវិហារ និងក្រុងភ្នំពេញ រួមទាំងមានការកែតម្រូវគ្រប់បែបយ៉ាងដើម្បីឲ្យទាក់ទាញអ្នកទស្សនាបានឃើញអ្វីៗដែលកម្ពុជាមាននៅក្នុងវីដេអូនេះ៕