- 2022-03-29 19:18:27
- ព័ត៌មាន
អាចជាយុទ្ធសាស្ដ្រទីផ្សារ តែ ខេមរៈ សិរីមន្ដ ចេញមួយក្បាច់នេះ កម្រឃើញឧកញ៉ាណាធ្វើបានណាស់!
- 2022-03-29 19:18:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចជាយុទ្ធសាស្ដ្រទីផ្សារ តែ ខេមរៈ សិរីមន្ដ ចេញមួយក្បាច់នេះ កម្រឃើញឧកញ៉ាណាធ្វើបានណាស់!
ចន្លោះមិនឃើញ
ទើបទទួលបានងារជាឧកញ៉ាក្នុងឆ្នាំ២០២២ តារាចម្រៀង ខេមរៈ សិរីមន្ដ លូកកាន់តែជ្រៅក្នុងជំនួញផ្នែកអចលទ្រព្យ និងសកម្មភាពមនុស្សធម៌។ ថ្ងៃនេះលោក ប្រកាសរកពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទ័លក្រ និងតស៊ូក្នុងជីវិតពិតប្រាកដ ដើម្បីទទួលយកផ្ទះ២ល្វែងនៅខេត្ដសៀមរាប។
លោក ខេមរៈ សិរីមន្ដ និងភរិយា បានចេញមុខប្រកាសរកម្ចាស់ផ្ទះទាំង២ល្វែងដោយផ្ទាល់ តាមបណ្ដាញសង្គមTik Tok។ ផ្ទះ និងដីដែលនឹងទទួលបាននោះ គឺជាកម្មសិទ្ធិស្របច្បាប់ ដោយផ្ដល់ដោយគ្រួសារលោកដែលជាម្ចាស់គម្រោង ដើម្បីធ្វើបុណ្យក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផង និងអបអរពិធីបើកលក់គម្រោងដីឡូត៍ និងផ្ទះល្វែងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ តទៅផង។
បើតាមតារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ ក្រុមការងារនឹងទាក់ទងទៅកាន់ពលរដ្ឋទាំង២គ្រួសារ ក្រោយទទួលបានដំណឹងពីមហាជនដែលទស្សនាតាមរយៈការLive ក្ដី និងការដឹងតៗគ្នាក្ដី។ ក្រុមការងារនឹងចុះទៅសម្ភាសន៍ និងពិនិត្យមើលជាក់ស្ដែង ដើម្បីឲ្យប្រាកដថាពួកគាត់ពិតជាមានជីវភាពខ្វះខាត ហើយមានការតស៊ូក្នុងជីវិតពិតមែន ឬក៏អត់។ លោក ខេមរៈ សិរីមន្ដ ក៏បញ្ជាក់ជំហរថាមានគម្រោងជួយពលរដ្ឋក្រីក្រដទៃទៀតក្នុងរូបភាពដូចគ្នានេះដែរ៕