- 2022-03-22 19:35:10
- ព័ត៌មាន
រំភើបជំនួស! ពេលនេះ ឧកញ៉ា ខេមរៈ សិរីមន្ត តាមស្វែងរកប្អូនប្រុសលក់លៀសហាល ដើម្បីផ្តល់ជំនួយ
- 2022-03-22 19:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបជំនួស! ពេលនេះ ឧកញ៉ា ខេមរៈ សិរីមន្ត តាមស្វែងរកប្អូនប្រុសលក់លៀសហាល ដើម្បីផ្តល់ជំនួយ
ចន្លោះមិនឃើញ
តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហង្សមាស លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានស្វែងរកប្អូនប្រុសដែលលក់លៀសហាលកាលពីប៉ុន្មានថ្ងៃមុន ដើម្បីចង់ជួយសម្រាលបន្ទុកខ្លះៗក្នុងគ្រួសារ រហូតធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ យប់មិញនេះ ឧកញ៉ា ខេមរៈ សិរីមន្ដ បានបង្ហោះរូបភាពមួយសន្លឹករបស់ប្អូនប្រុសម្នាក់គួរឲ្យអាណិត ដែលគេកំពុងល្បីតាមបណ្តាញសង្គមហ្វេសប៊ុកនិងTik Tok ជាច្រើន រួមទាំងស្វែងរកផ្ទះនិងលេខទូរសព្ទ័របស់ប្អូនប្រុសម្នាក់នេះថែមទៀតផង ដោយលោកមើលឃើញការតស៊ូរបស់ប្អូនប្រុសទើបធ្វើឲ្យលោកមានចិត្តចង់ជួយ សម្រាលបន្ទុកគ្រួសារប្អូនខ្លះៗដើម្បីលើកទឹកចិត្តដល់ប្អូនប្រុស។
រម្លឹកផងដែរថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២កន្លងទៅ តាមរយៈវីដេអូដ៏កម្សត់មួយរបស់ប្អូនប្រុសកំពុងតែរុញរទេះ ស្របពេលមេឃកំពុងបើកថ្ងៃ ស្រាប់តែមានភ្លៀងធ្លាក់មួយមេធំចុះមកធ្វើឲ្យប្អូនរកអ្វីគ្របមិនទាន់ ធ្វើឲ្យទទឹកជោគលៀសហាលដែលនៅសឹងតែទាំងអស់ ដែលប្អូនទើបចាប់ផ្តើមលក់ថ្មីៗ ពោពេញទៅដោយទឹកពេញរទេះរុញ លក់មិនកើតទៀត ធ្វើឲ្យប្អូនប្រុសអង្គុយអស់សង្ឃឹម៕