- 2022-02-18 01:45:23
- ព័ត៌មាន
តន់ ច័ន្ទសីម៉ា ផ្ទុះសឹងគ្រប់បទ តែ Tempo ឯណេះទេ វ៉ាដាច់គេភឹងនាមតារាដែលមានអ្នក Sub ច្រើនបំផុត
- 2022-02-18 01:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តន់ ច័ន្ទសីម៉ា ផ្ទុះសឹងគ្រប់បទ តែ Tempo ឯណេះទេ វ៉ាដាច់គេភឹងនាមតារាដែលមានអ្នក Sub ច្រើនបំផុត
ចន្លោះមិនឃើញ
តារាចម្រៀងមកពីខេត្តតាកែវ តន់ ច័ន្ទសីម៉ា នៅតែរក្សាបាននាមជាតារាលំដាប់កំពូលចាប់តាំងពីនាងបានចូលរួមជាមួយ Galaxy Navatra កាលពីដើមឆ្នាំ ២០២០។ ត្បិតយ៉ាងនេះ Tempo Tris ទេ ដែលមានសន្ទស្សន៍អ្នក Sub វ៉ាដាច់គេភឹងតែម្ដងក្នុងចំណោមតារារួមទ្រនំ។
នេះនិយាយដល់ចំនួនអ្នកចុច Subscribe លើឆាណែលយូធូបផ្ទាល់ខ្លួន ខណៈមានរបាយការណ៍បញ្ជាក់ថា តារាចម្រៀងផលិតកម្ម Galaxy Navatra ទាំងអស់ រួមទាំងថ្នាក់ដឹកនាំផង សុទ្ធតែមានឆាណែលយូធូបផ្ទាល់ខ្លួនទាំងអស់។ តាមតួលេខ តន់ ច័ន្ទសីម៉ា ដែលជារាជិនីម្នាក់ប្រចាំផលិតកម្មមានចំនួនអ្នក Sub ចំនួនជាង ១០០k។
តួលេខនេះ តារាស្រីតូចច្រឡឹង មិនអាចក្ដោបក្ដាប់លំដាប់កំពូលក្នុងករណីខាងលើនោះទេ ពោលគឺបានត្រឹមលេខ២ប៉ុណ្ណោះ។ លេខ១ គឺតារារ៉េប Tempo Tris ដែលមានចំនួនអ្នក Sub លើឆាណែលរបស់គេដល់ទៅជាង 700k ឯណោះ។ ចំណុចនេះ នាំឲ្យមានការងឿងឆ្ងល់ថា ហេតុអ្វី សីម៉ា ដែលគេមើលឃើញថាជាតារាកំពូលមួយរបស់ផលិតកម្ម ដែលមានបទផ្ទុះសឹងគ្រប់បទ ជាក់ស្ដែងបទ "Lambo Toy” ល្បីដល់ប្រទេសជាច្រើននៅអាស៊ីនោះ បែរជាមានអ្នក Sub តិចជាងទៅវិញ។
បញ្ហានេះ លោក យឹម តាស្រង់ ដែលជាថ្នាក់ដឹកនាំ បានគូសបញ្ជាក់ថា បញ្ហានេះ អាចមានពាក់ព័ន្ធនឹងរយៈពេលនៃការបង្កើតឆាណែលរបស់ពួកគេរៀងខ្លួន។ តាស្រង់ ថា Tempo បានបង្កើតឆាណែលរបស់គេតាំងពីយូរណាស់មកហើយ តាំងពីមុនចូលរួមជាមួយ Galaxy Navatra ម្ល៉េះ។ ដោយឡែក តារាចម្រៀងផ្សេងទៀតរបស់ផលិតកម្ម ទើបបង្កើតក្រោយ ហើយអ្នកខ្លះ ទើបតែមានពេលចូលរួមជាមួយ Galaxy ទៅហើយប៉ុណ្ណោះ។
តួលេខលើអ្នក Sub លើឆាណែលនេះ ក្រៅពី សីម៉ា និង Tempo ដែលកាន់កាប់តំណែងលេខ ១ និងលេខ២រៀងខ្លួន អ្នកស្ថិតក្នុងលំដាប់លេខ៣ គឺតារាចម្រៀង ខេម មានអ្នក Sub ជាង ៣៧k ។ បន្តមកទៀតលោក ព្រាប សុវត្ថិ នៅលំដាប់លេខ៤ ជាមួយអ្នក Sub ជាង 36k។ អ្នកផ្សេងទៀតមាន យឹម តាស្រង់ មានចំនួន Sub ជាង 28k អ៊ុក សុវណ្ណារី ជាង 16k វង្ស ថាណាន់ ជាង 8,8k។
ដោយឡែក ធឿន បុរី ជាង 8,1k និងតារាចម្រៀង PU មានអ្នក Sub ចំនួនជាង 3k។ ទាំងនេះជាករណីលើឆាណែលយូធូប ប៉ុន្តែងាកមកអ្នក Like លើហ្វេសប៊ុកវិញ តន់ ច័ន្ទសីម៉ា នៅតែរាជិនី ដោយមានអ្នក Like ដល់ទៅជាង 1,4M ឯណោះ៕