• 2022-02-01 19:53:28
  • ព័ត៌មាន

ពីរោះប្លែក! ខេម ចេញចម្រៀងប្រពៃណីចូលឆ្នាំ ដោយប្រើឧបករណ៍ភ្លេងខ្មែរសុទ្ធយ៉ាងទាក់ទាញ ផ្ទុះការគាំទ្រខ្លាំង

  • 2022-02-01 19:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាកពីបទចម្រៀងបែបញាក់បន្តិច នៅព្រឹកនេះ Galaxy Navatra បានចេញបទថ្មីជាចម្រៀងប្រពៃណី ដែលច្រៀងដោយតារាចម្រៀង ខេម ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើរគ្រប់គ្នា។

បទដែលទើបចេញបាន២ម៉ោងមុននេះដែលមានចំណងជើងថា «ស្រលាញ់អាម៉ាប់ខែរងារ» បានឆ្លុះបង្ហាញបែបប្រពៃណីខ្មែរ ទាំងសាច់ភ្លេងនិងឧបករណ៏សុទ្ធតែជាភ្លេងខ្មែរសុទ្ធសាទ ដោយមិនបានលាយភ្លេងសម័យចូលបន្តិចឡើយ។ ចំណែកសម្លៀកបំពាក់ក្នុងមួយបទនេះវិញគឺគ្រប់ឈុតគ្រប់ឆាកនៃប្លងសុទ្ធតែស្លៀកបែបប្រពៃណីទាំងអស់ មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់។

ប្រិយមិត្តជាច្រើនបានពោលសរសើរ ថាពិតជាពីរោះខ្លាំងណាស់មួយបទនេះ។ ឯអ្នកខ្លះទៀតថាមួយបទនេះពិរោះណាស់ជាមួយឧបករណ៏ភ្លេងខ្មែរ ហើយក៏អរគុណសម្រាប់ការផលិតបទចម្រៀងបែបខ្មែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់