• 2022-01-31 23:32:04
  • ព័ត៌មាន

ស្ងាត់​យូរ ធឿន បុរី ចេញ​បទ​ថ្មី ខណៈ យឹម តាស្រង់ ថា​បទ​នេះ​ពិសេស​ជាង​បទ​មុន​ៗ​ទាំង​អស់​!

  • 2022-01-31 23:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្ងាត់​អស់​រយៈ​ពេល​យ៉ាង​យូរ ទី​បំផុត ធឿន បុរី បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ហើយ ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​អះអាង​ថា បទ​ចម្រៀង​នេះ​ពិសេស​ជាង​បទ​ណា​ទាំង​អស់​របស់​ផលិតកម្ម Galaxy Navatra។

បទ​ថ្មី​របស់ បុរី មាន​ចំណង​ជើង​ថា "បន់​អស់​មាន់ ៣" ជា​ចង្វាក់​ប្រពៃណី និង​ទើប​នឹង​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី ១ កុម្ភៈ ២០២២​នេះ​តែម្ដង។ លោក យឹម តាស្រង់ បាន​បង្ហើប​ថា ចម្រៀង​មួយ​បទ​នេះ មាន​ភាព​ពិសេស​ជាង​បទ​ដទៃ​ក្នុង​ផលិតកម្ម​របស់​លោក ដោយ​ក្នុង​នេះ វា​គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ដែល​ប្រគំ​ដោយ​ឧករណ៍​តន្ត្រី​ខ្មែរ​សុទ្ធ មិន​ដែល​មាន​ឡើយ។

“វា​ជា​ទម្រង់​បទ​របស់​ខ្មែរ​យើង​សុទ្ធ ដែល​មាន​ភ្លេង​ខ្មែរ​យើង​សុទ្ធ តែ​កន្លង​មក​យើង​មាន​លាយ​ភ្លេង សាក់សូហ្វូន​អីចឹង តែ​បទ​នេះ គឺ​ភ្លេង​ខ្មែរ​យើង​សុទ្ធ!”។ យឹម តាស្រង់ ថ្លែង។

វិល​មក​បទ "បន់​អស់​មាន់ ៣" បុរី ត្អូញត្អែរ​សារស័ព្ទ​ពី​គួច​ចិត្ត​ប្រតិព័ទ្ធ​លើ​នារី​ម្នាក់ ដែល​យប់​ថ្ងៃ​គេ​គេ​គិត ព្រួយ​ក្នុង​ចិត្ត​រាល់​ថ្ងៃ ខ្លាច​ថា រូប​គេ​មិន​មាន​បុណ្យ​សំណាង​បាន​នាង​ជាគូ ដោយ​សារ​រូប​គេ​រូប​សម្បត្តិ​មិន​សូវ​បាន ទ្រព្យ​ធន​ក៏គ្មាន។

ដូច្នេះ​ហើយ តើ​អ្នក​ណា​អាច​ជួយ​គេ​បាន​សម្រេច​ក្ដី​ប្រាថ្នា​មួយ​នេះ។ ចម្លើយ គឺ​មាន់ ៣​នេះ​ឯង តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់