• 2021-12-23 21:09:52
  • ព័ត៌មាន

ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងពេល សេង មង្គល និង ហុិន ចន្ទ័នីរ័ត្ន រួមគ្នាថតឈុតបង្ហាញម៉ូដឲ្យស្បែកជើង ECCO

  • 2021-12-23 21:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្បែកជើងម៉ាក ECCO គឺជាប្រ៊េនដ៏ល្បីល្បាញមួយដែលត្រូវបាននាំចូលមកលក់ផ្តាច់មុខនៅប្រទេសកម្ពុជា និងមានសាខាតែមួយគត់នៅផ្សារទំនើបអុីអនម៉លភ្នំពេញ (អុីអន១) ជាន់ផ្ទាល់ដី។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុននេះមិនមែនមានវត្តមាននៅតែកម្ពុជា ឬនៅតំបន់អាសុីនោះ ពោលគឺក្រុមហ៊ុនមានសាខាជាងរាប់ពាន់កន្លែងជុំវិញពិភពលោក និងមានអតិថិជនគាំទ្ររាប់លានអ្នកឯណោះ ហើយនេះគឺដោយសារតែការខិតខំយកចិត្តទុកដាក់ និងសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ក្នុងការផលិតស្បែកជើងដែលមានគុណភាពល្អបំផុតសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនមកពីគ្រប់ទិសទី។

សម្រាប់សាខាប្រចាំនៅប្រទេសកម្ពុជាវិញ ក៏មិនអន់ដែរ នេះបើយោងតាមសម្តី លោក សាន រិទ្ធី ប្រធានផ្នែកទីផ្សារ ដោយលោកបានបង្ហើបអោយដឹងថា៖ «ខ្ញុំពិតជាមានមោទនៈភាពបំផុតដែលឃើញវត្តមានរបស់ប្រ៊េន ECCO ដែលជាប្រ៊េនលំដាប់ពីភពលោកកំពុងចរាចរណ៍ក្នុងទីផ្សារកម្ពុជាហើយថែមទាំងមានអតិថិជនខ្ទង់រាប់មឺុនអ្នកកំពុងគាំទ្រ និងប្រើប្រាស់ផលិតផលនេះទៀតផង»។

ជាទីគួរចាប់អារម្មណ៍លោកបានបន្ថែមទៀតថា៖ «បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ដំណើរការប្រទេសសាជាថ្មីក្រោយពីភាពជាប់គាំងនៃវិប្បត្តកូវីដ១៩ លោកចាប់អារម្មណ៍ឃើញមានបងប្អូនប្រជាពលរដ្ឋរាប់រយរាប់ពាន់អ្នកមិនថាខ្មែរ ឬបរទេសនោះទេ បានមកជាវស្បែកជើងប្រភេទការិយាល័យ និងប៉ាតាដើម្បីប្រើប្រាស់សម្រាប់ដំណើរកំសាន្ត និងចូលរួមពិធីផ្លូវការនាៗក៏ដូចជាពិធីមង្គលការជាដើម»។

ប្រ៊េន ECCO បានឈរជើងនៅប្រទេសកម្ពុជាអស់រយៈពេល២ឆ្មាំមកនេះប្រកបដោយភាពជោគជ័យគិតចាប់តាំងពីឆ្នាំ២០២០មក ដោយសារតែមានការគាំទ្រជាច្រើនកុះករពីសំណាក់បងប្អូនអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក។

ជាក់ស្តែងដើម្បីជំរុញឲ្យផលិតផលរបស់ខ្លួខបោះពួយឆ្ពោះទៅមុខបន្តទៀត ក្រុមហ៊ុន ECCO បានឆក់យកឱកាសសហការជាមួយកំពូលតារាល្បីសុះសាយពីររូបគឺ លោកសេង មង្គល និង កញ្ញាហុិន ចន្ទ័នីរ័ត្ន ដែលជាតារាសម្តែង និងជាពិធីករដ៏ឆ្នើម ហើយមានអ្នកគាំទ្រដ៏ច្រើនលើសលប់តាមរយៈកញ្ចក់ទូរទស្សន៍ និងតាមប្រព័ន្ធបណ្តាញសង្គមជាដើម ឲ្យមកថតបង្ហាញម៉ូតផលិតផលស្បែកជើងរបស់ខ្លួន។ នោះដោយសារតែពួកគាត់គឺជាតារាដែលមានរួសរាយរាក់ទាក់ជាមួយនឹងអ្នកគាំទ្រ និងមិនឆ្មើងឆ្មៃ ហើយថែមទាំងឧស្សាហ៍ឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាមបណ្តាញសង្គមទៀតផង។

ក្រៅពីការចាប់អារម្មណ៍ពីភាពស្បីល្បាញរបស់តារាមួយគូរនេះ លោកប្រធានម្នាក់តំណាងអោយក្រុមហ៊ុន ECCO បានបញ្ជាក់ថា៖ «មានមូលហេតុចម្បងមួយដែលក្រុមហ៊ុនខ្លូនសម្រេចចិត្តសហការណ៍ជាមួយលោក សេង មង្គល និង កញ្ញាហុិន ចន្ទ័នីរ័ត្ន នោះដោយសារតែឃើងរូបរាងល្អឥតខ្ចោះរបស់ពួកគាត់ទាំងពីរដែលសម្យស្របជាមួយនឹងបរិបទរបស់ផលិតផល ECCO ពោលគឺការស្លៀកពាក់បែបសាមញ្ញ សុភាពរៀបសា និងថ្លៃថ្នូររបស់ពួកគាត់»។

សម្រាប់បងប្អូនដែលគោរពស្រលាញ់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ប្រាដកជាដឹងហើយថាកញ្ញាគឺជាតារាសម្ដែង និងជាពិធីការនីដ៏មានប្រជាប្រិយភាពជាមួយនឹងទេពកោសល្យវោហាស័ព្ទមិនចេះរីងស្ងួតល្បីឈ្មោះបោះសម្លេងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។

បន្ថែមពីលើទេពកោសល្យ និងសមត្តភាពក្នុងវិស័យសិល្បៈ យើងអាចនិិយាយបានថាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ជារាជនីសម្រស់ស្រស់ស្អាតដែលបានឆក់យកបេះដូងបុរសគ្រប់ៗគ្នា។ ចំណែកឯលោកសេង មង្គល ក៏មិនអន់ ដោយសារគាត់ក៏ជាតារាសម្តែង និងពិធីករដ៏មានវោហាស័ព្ទសម្បើមមួយរូបផងដែរ។ ថ្មីៗនេះ លោក មង្គល ជាប់ឈ្មោះជាតារាសាច់ដុំ រាងខ្ពស់ ស្រស់សង្ហា មិនចាញ់តារាស្រុកគេនោះទេ។ លើសពីទៅនេះទៀត ក៏មានអ្នកគាំទ្រជាច្រើនរបស់ពួកគាត់ទាំងពីរកំពុងព្យាយាមឌឺដងផ្គូរផ្គងអ្នកទាំងពីរតាមរយៈការបង្ហោះសារនាៗពាក់ព័ន្ធនឹងភាពល្អូកល្អឺនរបស់ពូកគាត់ពាសពេញបណ្តាញសង្គម។

ដោយសារតែមើលឃើញពីភាពល្បីល្បាញរីកស្គុះស្គាយដូចផ្សិតរបស់តារាមួយគួរនេះហើយ ទើបប្រ៊េនស្បែកជើងដ៏ល្បីលំដាប់ពិភពមួយនេះ (ECCO) បានធ្វើការសម្រេចដោយមិនមានភាពស្ទាក់ស្ទើរក្នុងការសហការដើម្បីភាពរីកជម្រើន ក៏ដូចជាបន្តភាពជោគជ័យរបស់ខ្លួននៅប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផេករបស់ ECCO តាមរយៈ ៖ ECCO Shoes – CM៕

អត្ថបទ៖ In Sopheng

មតិយោបល់