- 2021-07-14 19:37:34
- ព័ត៌មាន
បន្ទាប់ពីបង្ហោះសារឈប់គាំទ្រតារាថៃ ឥឡូវ Admin ទំព័រ Dara Thai ជួបបញ្ហាខ្លួនឯងទៅហើយ!
- 2021-07-14 19:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីបង្ហោះសារឈប់គាំទ្រតារាថៃ ឥឡូវ Admin ទំព័រ Dara Thai ជួបបញ្ហាខ្លួនឯងទៅហើយ!
ចន្លោះមិនឃើញ
អ្នកកាន់ទំព័រFacebook ឈ្មោះ Dara Thai សម្ដែងការអន់ចិត្តនឹងក្រុមហ៊ុន Facebook ហើយខឹងសម្បារចំពោះភ្នាក់ងាររាយការណ៍សម្ងាត់ ឬអ្នកReport ទៅក្រុមហ៊ុនFacebook ដើម្បីលុបចេញរាល់ការផ្សាយ ឬសារដែលបានបង្ហោះទាក់ទងនឹងការប្ដូរនិន្នាការឈប់គាំទ្រតារាថៃ ឬឈប់បង្ហាញពីសកម្មភាពតារាថៃនៅលើបណ្ដាញសង្គមតទៅទៀត។
ម្ចាស់គណនីនេះ កំពុងពិចារណាថាតើត្រូវចាត់ចែងលក់ចេញ ឬទុកចោល បន្ទាប់ពីបង្ហោះសារមួយថា"ចាប់ពីនាទីនេះទៅ ឈប់គាំទ្រ និងផ្សព្វផ្សាយពីតារាថៃទៀតហើយ"។ ប៉ុន្តែមិនទាន់បានចាត់ចែងយ៉ាងណាផងនោះ ស្រាប់តែមានអ្នកreport ទៅក្រុមហ៊ុនBlock ទំព័រនេះចោល ហើយដកសារដែលបានបង្ហោះទាក់ទងនឹងតារាថៃនោះទៀតផង។
បញ្ចេញសកម្មភាព ឬប្រតិកម្មក្រោយសិល្បករ-សិល្បការិនីខ្មែរបន្តិចចំពោះប្រទេសជិតខាងមានបំណងមិនល្អមកលើកម្ពុជា ប៉ុន្ដែចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មក មានទំព័រFacebook ធ្លាប់គាំទ្រតារាថៃជាច្រើន បានបង្ហោះសារជាបន្តបន្ទាប់ថាឈប់គាំទ្រ ឬផ្សព្វផ្សាយពីសកម្មភាពតារាថៃតទៅទៀត ដោយអ្នកខ្លះលើកហេតុផលថា៖"យើងគាំទ្រគេ តែប្រទេសគេចង់បានតែវប្បធម៌យើង" និងខ្លះថា៖"ចាប់ពីថ្ងៃតទៅ...ឈប់ធ្វើជាអ្នកគាំទ្រតារាថៃទៀតហើយ។
ក្រោយពីបញ្ចេញប្រតិកម្មតាមបណ្ដាញសង្គមរហូតដល់ក្រុមហ៊ុនFacebook block គណនីយ និងដកសារសំខាន់ៗបានបង្ហោះទាក់ទងនឹងតារាថៃនោះ មានកូនខ្មែរ និងអ្នកសិល្បៈខ្មែរខ្លះផង បានបង្ហាញនូវការកោតសរសើរ និងមោទនភាពចំពោះម្ចាស់គណនីដែលធ្លាប់តែគាំទ្រតារាៗយ៉ាងខ្លាំងក្លា បែរមកប្រតិកម្មតបដូច្នេះ។ ពួកគេក្នុងចំណោមនោះ ខ្លះលើកឡើងថា៖"សមជាកូនខ្មែរពូជអ្នកធ្វើអង្គរ ចេះស្រឡាញ់ជាតិមាតុភូមិ ហើយតែងតែរារាំង និងប្រតិកម្មចំពោះមិត្តជិតខាងដែលមានបំណងមិនល្អមកលើកម្ពុជា។
គេសង្កេតឃើញថា សិល្បករ-សិល្បការិនីខ្មែរ និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានប្រតិកម្មជាបន្តបន្ទាប់ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២១ ទៅនឹងថៃដែលបានសង់ប្រាសាទមួយដែលគេសង្ស័យថាយកគំរូ ឬរចនាបថតាមប្រាសាទអង្គរវត្តរបស់ខ្មែរ ហើយបើទោះមានការបកស្រាយតាមរយៈ ការសម្របសម្រួលរបស់ក្រសួងវប្បធម៌របស់កម្ពុជារួចហើយ ក្ដី ប៉ុន្តែមហាជនហាក់នៅមិនទាន់ស្ងប់ចិត្តនៅឡើយ៕