• 2021-05-13 01:09:15
  • ព័ត៌មាន

ស្មានតែអ្នកណា! យូប៊ីន លេង Style ថតរូបប្លែកភ្នែកដូចបរទេសក្នុងថ្ងៃខួបកំណើត

  • 2021-05-13 01:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីន យូប៊ីន ជះសម្រស់បង្អួតអ្នកគាំទ្រជាមួយនឹង រូបភាពប្លែកភ្នែកពុំធ្លាប់មានកន្លងមកសម្រាប់ អបអរសាទរក្នុងថ្ងៃខួបកំណើត មហាជនឃើញហើយលាន់មាត់គ្រប់គ្នាជាមួយ Style ថតរូប របស់នាង។

ខួបកំណើតឆ្នាំនេះតារាសម្ដែងស្រីឆ្នើម ស៊ីន យូប៊ីន ហាក់មានភាពស្ងប់ស្ងាត់មិនសូវបញ្ចេញសកម្មភាព ផ្សេងៗដូចរាល់ឆ្នាំកន្លងដោយសារតែជំងឺកូវីដ-១៩ កំពុងរាលត្បាតខ្លាំង។ បើជាយ៉ាងនេះក្ដី យូប៊ីន នៅតែមានកម្រងរូប ភាពប្លែកភ្នែកបង្អួតទៅកាន់អ្នកគាំទ្រជាមួយនឹង Style ថតរូបឃ្យូតៗ បែបសាមញកាន់នំខេកតូចមួយដុំ ភ្លុំទៀតយ៉ាងរំភើយ ដោយតុបតែងផ្ទៃថតមានសភាពរញ៉េរញ៉ៃបន្តិច មើលមួយភ្លេតស្មានតែតារាបរទេសមកពីណា។

ដោយឡែកនៅក្នុងឱកាសខួបកំណើតតារាស្រីល្បីឈ្មោះរូបនេះ មហាជនអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ និងជូនពរនាងច្រើនហូរហែផងដែរ។

យ៉ាងណាមិញថ្វីត្បិតមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ មានឱកាសការងារច្រើនប៉ុន្តែតារា ស្រីរាងមួយក្ដាប់នេះ នៅតែងាកក្ដាបក្ដាប់ជំនួញធំៗក្នុងដៃជាច្រើនដូចជា នាំចូលប្រេនតែគុជដ៏ ល្បីមកពីប្រទេសថៃ នាំសាប៊ូកក់សក់ និងជំនួញផ្សេងៗ ដោយឡែក យូប៊ីន ឆ្លៀតក្ដាប់តំណែងជា BA តំណាងឱ្យម៉ាកយីហោ Pedro ទៀតផង៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់