• 2021-03-17 00:27:18
  • ព័ត៌មាន

ស្លុតចិត្ត! កូនតូចអាយុ១ខួបកន្លះ សាន ផានិត ចូលសង្គ្រោះបន្ទាន់ក្រោយសាងកំហុសអចេតនាមួយ

  • 2021-03-17 00:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើសចាស់ សាន ផានិត ខ្លោចចិត្តអាណិតកូនតូចអាយុ១ខួបកន្លះ ត្រូវចូលមន្ទីរពេទ្យសង្រ្គោះ បន្ទាន់ក្រោយលោកមានការធ្វេសប្រហែសមួយពេលបណ្ដាយឱ្យកូនតូចត្រូវសម្រាកព្យបាលនៅមន្ទីរ ពេទ្យអស់រយៈ២៥ម៉ោង ក្រោយរូបលោក និងភរិយាសាងកំហុសធំមួយ។

សាន ផានិត ពោលពាក្យអាស៊ូកូនតូចក្រោយខ្លួន និងភរិយាមានការធ្វេសប្រហែសចំពោះសកម្ម ភាពប្រចាំថ្ងៃដោយឃុំគ្រួសារក្នុងផ្ទះខ្លាចកូវីដក៏បង្កកំហុសមិនដឹងខ្លួន បើកម៉ាស៊ីនត្រជាក់លើសខ្លាំង លើសសម្ភាធដង្ហើមកូនតូចពេលគេងលក់ បាញ់ថ្នាំម៉ូសជាប្រចាំទើបបង្ករឱ្យមានហានិភ័យខ្លាំងបែប នេះដល់សុខភាពក្មេងតូច។

បច្ចុប្បន្នស្ថានភាពសុខភាពកូន សាន ផានិត ស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់ ដោយសារតែរលាក​ទងសួតជាទម្ងន់។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក សាន ផានិត បង្ហាញការស្ដាយក្រោយយ៉ាងខ្លាំងក្រោយជួបហេតុការតក់ស្លុតបែបនេះ ចំពោះកូនតូច១ខួបកន្លះដូច្នេះ។ ហើយកូនតូច កំពុងស្ថិតក្រោមការព្យាបាល និងយកចិត្តទុកខ្ពស់ ពីគ្រូពេទ្យជំនាញដើម្បីតាមដានសុខភាពកូនតូច សាន ផានិត៕

អត្ថបទ៖ Pav SreyPich

មតិយោបល់