• 2020-08-20 02:17:51
  • ព័ត៌មាន

ម៉ារីម៉ា បង្ហោះរូប​មុខ​អង្គរវត្ត​ តែច្រឡំសរសេរថានៅថៃ

  • 2020-08-20 02:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែ​បែរជាសរសេរថា "When in Thailand" ទៅវិញ។ ការសរសេរ​ខុស​បែបនេះ ធ្វើឲ្យ​អ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាង​កែតម្រូវ​វិញ។

ទោះមិនមានការបញ្ជាក់ តែគេអាចដឹងបានថាជារូបភាពចាស់ ពេលនាង និងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុន។

ត្រឹមរយៈពេលជាង ៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ ប៉ុន្តែ​គេមិនទាន់ឃើញ តារាល្បី​ហ្វីលីពីនរូបនេះ កែតម្រូវ​នៅឡើយទេ៕

UPDATED: Marian Rivera បាន​លុប​រូបភាព​នោះ និងបានបង្ហោះ​ម្ដងទៀត ដោយ​ដាក់ Caption ថា "Cambodia" និងបានសូមទោសអ្នកគាំទ្រ​នៅកម្ពុជា ចំពោះកំហុស​ដែលបង្ក​ឡើង​ដោយ​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​នាង (admin)។

ចុចអាន៖ រម្លឹកពេល Dingdong សុំ Marian រៀបការកាល៦ឆ្នាំមុន នៅតែជាប់ជាប្រវត្តិសាស្ត្រតារាហ្វីលីពីន

ចុចអាន៖ នៅថ្ងៃអនាគត កូន​ស្រីម៉ារីម៉ាអាចនឹងស្នងតំណែងកំពូលសម្រស់ប្រចាំហ្វីលីពីនបន្តពីម្ដាយ

មតិយោបល់