- 2018-10-03 19:50:00
- ព័ត៌មាន
ចេញមុខសុំទោសក៏ពិតមែន តែ Fan Bingbing កាន់តែទទួលរងមតិរិះគន់ច្រើនលើសលប់
- 2018-10-03 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមុខសុំទោសក៏ពិតមែន តែ Fan Bingbing កាន់តែទទួលរងមតិរិះគន់ច្រើនលើសលប់
ចន្លោះមិនឃើញ
ក្រោយបាត់មុខមួយរយៈពីវិស័យសិល្បៈដោយសាររឿងរ៉ាវគេចពន្ធរបស់នាង ទីបំផុតខាងរដ្ឋាភិបាលនៃប្រទេសចិន សម្រេចចិត្តពិន័យតារាសម្ដែង Fan Bingbing ជាសាច់ប្រាក់ចំនួនជិត ៨៩២ លានយ័ន (ប្រហែល ១៣០ លានដុល្លារ)។
ជាមួយគ្នានោះដែរ កាលពីពេលថ្មីៗនេះ តារាសម្ដែង Fan Bingbing បានចេញមុខជាសាធារណៈជាលើកដំបូង ដោយបានសរសេរសារសុំទោសទៅកាន់មហាជនលើបណ្ដាញសង្គម Weibo ផ្ទាល់របស់នាង ឲ្យអត់ទោសចំពោះកំហុសឆ្គងដែលនាងបានធ្វើកន្លងមកនេះ។ ជាមួយនឹងការសុំទោសនោះដែរ ប្រជាជនចិនជាច្រើនបានសម្ដែងការខកចិត្តចំពោះតារាសម្ដែងស្រីរូបនេះជាខ្លាំង។ ពួកគេបញ្ចេញមតិរិះគន់ ដៀលប្រមាថនាង ដោយពាក្យសម្ដីមិនសមរម្យជាច្រើន។ ក្នុងនោះដែរ មតិជាច្រើន បានគាំទ្រឲ្យ Fan Bingbing ដើរចេញពីវិស័យសិល្បៈនេះទៅ។
ជាមួយនឹងពាក្យតិះដៀលច្រើនពីមហាជន និងការតាមដានបន្តពីការិយាល័យពន្ធ តារាសម្ដែង Fan Bingbing អាចនឹងត្រូវពន្យារពេលចូលបម្រើការក្នុងសិល្បៈវិញ ក្នុងពេលអនាគត៕