ផ្ទះនៅលើភ្នំនេះ គឺជាផ្ទះទី២របស់លោកនៅអាមេរិក ដែលល្បីថាមាន...
តើលោក ហង្ស ឈា ឡើងផ្ទះថ្មីនោះ ដោយនិមន្តព្រះតេជគុណ គូ សុភាព ទៅពីស្រុកខ្មែរផ្ទាល់...
ហង្ស ឈា ដែលគេដឹងថា បាន និងកំពុងរស់នៅអាមេរិក នាមជាពាណិជ្ជកម្មធុនកណ្ដាលមួយរូបនោះ ឥឡូវ...
លោក ហង្ស ឈា ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មមួយចំនួន២ស្រាប់នៅអាមេរិកនោះ...
ហង្ស ឈា ទទួលបានកាដូពិសេសពីភរិយា
លោក ហង្ស ឈា ត្រូវបានគេដឹងថា បាន និងកំពុងគ្រប់គ្រងអាជីវកម្ម...
លោក ហង្សឈា ដែលកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ ពេលនេះ...
ប៉ុន្មានថ្ងៃនេះ គេឃើញ សារ៉ាយ សក្ខណា លោក ហង្ស ឈា បាន...
អតីតតារាចម្រៀង និងសម្ដែង ហង្ស ឈា ដែលបច្ចុប្បន្នបាន...
លោក ហង្ស ឈា ដែលបានចាកចេញពីកម្ពុជាអស់រយៈពេល១៣ឆ្នាំហើយនោះ...
ថ្មីៗនេះ កម្រងអនុស្សាវរីយ៍របស់គ្រួសារលោក ហង្ស ឈា បានលេចចេញ...
ព្រាប សុវត្ថិ និងកូនៗទាំង៣ រួមទាំងក្រុមរាំ ក្រុមភ្លេងលោកផង គ្រោងនឹង
បន្ទាប់ចំណាយពេលជាង១សប្ដាហ៍ នាំភរិយាដើរកម្សាន្តនៅទ្វីបអឺរ៉ុបដើម្បីអបអរខួបអាពាហ៍ពិពាហ៍ឆ្នាំទី៩ លោក ហង្ស ឈា បានពោលសរសើរថា ប្រទេសម៉ូណាកូ គឺទឹកដីដ៏ស្អាតទាក់ចិត្តមួយ។ អតីតតារាចម្រៀង និងសម្ដែងរូបនេះ ប្រាប់ថា លោក និងភរិយាបានទៅដល់អ៊ីតាលី ស្វីស បារាំង និងម៉ូណាកូ សម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារ ក្នុងនោះបើទោះ អ៊ីតាលី ជាប្រទេសស្អាតមួយ ប៉ុន្តែលោកថា ម៉ូណាកូ រឹតតែអស្ចារ្យទៅទៀត។ "ជាប្រទេសដ៏អស្ចារ្យមួយ វាជាទឹកដីដែលមហាសេដ្ឋីជាច្រើនរស់នៅ អីចឹងមើលទៅការរស់នៅរបស់គេទំនើបស៊ីវីល័យ ហើយស្អាតណាស់"។ តាមវេបសាយ Wikipedia ម៉ូណាកូ គឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងរាជានិយម ដោយមានព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ ជាប្រមុខរដ្ឋ។ ក្រៅពីនេះ វាជាប្រទេសដែនកោះតូចបំផុតទី២ក្នុងពិភពលោកបន្ទាប់ពីប្រទេសវ៉ាទីកង់ ដោយមានផ្ទៃដីត្រឹម២.២គីឡូមែត្រការ៉េ ហើយមានដង់ស៊ីដេប្រជាជនប្រហែលជា ៣៧៨០០នាក់(របាយការណ៍ឆ្នាំ២០១៤)។ ៣០% នៃប្រជាជនម៉ូណាកូ គឺជាសេដ្ឋី ជាហេតុធ្វើឲ្យការចំណាយផ្សេងៗរបស់ប្រជាជនក្នុងប្រទេសនេះ ក៏ថ្លៃកប់ពពកដែរ។ តាម ហង្ស ឈា សណ្ឋាគារតម្លៃថោកបំផុត ២៥០ដុល្លារក្នុងមួយយប់ ដូច្នេះហើយ លោកបានត្រឹមដើរកម្សន្ត១ថ្ងៃប៉ុណ្ណោះ ក៏ត្រឡប់ទៅទីក្រុងប៉ារីសប្រទេសបារាំងវិញ ជាទីដែលលោកសម្រេចយកជាកន្លែងប្រារព្ធកម្មវិធីអបអរខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ លោកជាមួយភរិយា។ ហង្ស ឈា និងភរិយា (រូបភាព៖ ផ្ដល់សិទ្ធិដោយ ហង្ស ឈា) យ៉ាងនេះក្ដី លោកថា នៅតែជាប់ចិត្តជាមួយប្រទេសនេះ ដោយសារជាទីផ្ដល់នូវផាសុកភាព។ "ខ្ញុំស្រលាញ់ប្រទេសនេះ គឺទេសចរធម្មជាតិ ដែលមានសមុទ្រ ត្រូវនឹងចំណូលចិត្តខ្ញុំហើយប្រជាជនគេមើលទៅរួសរាយរាក់ទាក់ និងរស់នៅមានរបៀបរបប ស្អាត អាកាសធាតុល្អ និយាយអោយខ្លីទៅ ខ្ញុំស្រឡាញ់ទេសភាពលក្ខណៈបែបនោះ"។ តោះ...សប្ដាហ៍មុនទៅកាណាដាជាមួយ អេនឌី ឥឡូវទៅលេង ម៉ូណាកូ ជាមួយលោក ហង្ស ឈា ម្ដង!!! អត្ថបទ៖ ទារិកា
ធ្មេចបើកៗ អាពាហ៍ពិពាហ៍របស់អតីតតារាចម្រៀង និងសម្ដែង ហង្ស ឈា និងភរិយា ហង្ស ពិសី បានឈានដល់ឆ្នាំទី៩។ ដើម្បីអបអរឱកាសពិសេសនេះ តារាប្រុសរូបនេះ ឈ្លៀតនាំភរិយាដើរកម្សាន្តច្រើនប្រទេសទាំងអាស៊ី និងអឺរ៉ុប។ "យូៗម្តងទេ គ្រាន់តែឆ្លៀតពេលនេះ ចង់អោយភរិយារំភើបបន្តិច...!" ឈា ថ្លែងប្រាប់តាមសារអេឡិចត្រូនិក។ ក្នុងរដូវវិស្សមកាលចូលមកដល់ឆ្នាំនេះ គូស្វាមីភរិយាមួយគូដដែល បានចំណាយពេលជាច្រើនសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារ។ តាមសំដីភាគី ស្វាមី ពួកគេបានទៅដល់ប្រទេសស្ទើរគ្រប់ក្នុងតំបន់អាស៊ី រួមទាំងអឺរ៉ុបផង ដោយក្នុងនោះ ពួកគេបានបង្ហោះរូបភាពពីដំណើរកម្សាន្តបន្តបន្ទាប់ ពិសេសអនុស្សាវរីយ៍នៅបណ្ដាប្រទេសនៃទ្វីបអឺរ៉ុប មានដូចជា បារាំង អ៊ីតាលី ស្វីស ម៉ូណាកូ ជាដើម។ បន្ថែមពីលើនេះ លោកបានសរសើរថា ប្រទេសទាំងនេះ ពិតជាមានទិដ្ឋភាពគួរឲ្យទាក់ចិត្តមែនទែន។ "ទឹកដីអឺរ៉ុប វាស្អាតខ្លាំងណាស់ ក្នុងនោះ អ៊ីតាលី ជាប្រទេសដ៏ស្អាតបំផុតមួយ!"។ ហង្ស ឈា បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាង ហង្ស ពិសី ជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៨។ លោកបានលាចាកវិស័យសិល្បៈក្នុងស្រុកទៅរស់នៅជាមួយភរិយានៅឆ្នាំ ២០០៩។ មកទល់បច្ចុប្បន្ន លោកមានកូន២នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ក្នុងនោះ កូនស្រីច្បងមានអាយុ ៧ឆ្នាំ និងកូនប្រុសប្អូនអាយុ ៤ឆ្នាំហើយ។ ឈានមកដល់ឆ្នាំ ២០១៦ នេះ គឺគម្រប់ខួបអាពាហ៍ពិពាហ៍ឆ្នាំទី៩ ដោយពួកគេបានភ្ជាប់អនុស្សាវរីយ៍ជាច្រើននៅអាស៊ី ពិសេសអឺរ៉ុប៕ តោះ...ទៅលេងអឺរ៉ុបជាមួយ ហង្ស ឈា បន្តិចសិន...!!! អនុស្សាវរីយ៍ គូស្វាមីភរិយា ហង្ស ឈា នៅលើទឹកដីប្រទេសម៉ូណាកូ អនុស្សាវរីយ៍នៅទីក្រុង Venice ប្រទេសអ៊ីតាលី អនុស្សាវរីយ៍របស់ ហង្ស ឈា និងភរិយា នៅទីក្រុងប៉ារិសប្រទេសបារាំង(រូបថត៖ ផ្ដល់សិទ្ធិដោយ ហង្ស ឈា) អត្ថបទ៖ ទារិកា
កម្សាន្ត