• 2016-10-22 13:21:33
  • ព័ត៌មាន
ទ្រី សក្កដា​ ធ្វើ​ខួប​ផ្គួប​នឹង​គម្រោង​ថ្មី ទ្រី សក្កដា​ ធ្វើ​ខួប​ផ្គួប​នឹង​គម្រោង​ថ្មី
  • 2016-10-22 13:21:33
  • ព័ត៌មាន

អ្នក​និពន្ធ​និង​តារា​ចម្រៀង​ Original song ទ្រី​ សក្កដា បាន​ធ្វើ​ខួប​គម្រប់​អាយុ​២៣​ឆ្នាំ​ផ្គួប​ជាមួយ​នឹង​គម្រោង​ថ្មី​ឈ្មោះថា​ "Sakada Music" កាល​ពី​ល្ងាចមិញ​នៅ​ភោជនីយដ្ឋាន​វីហ្រ្វេន​សាខា​បឹង​ត្របែក​។     គម្រោង​ថ្មី​នេះ​ សក្កដា​ ប្រាប់​ថាសហការ​គ្នា​២​នាក់​ ធ្វើ​តែ​បទ​ស្នាដៃ​និពន្ធ​ថ្មី និងផលិត​ MV ដោយ​ខ្លួន​ឯង​ មិន​មាន​ចំណុះ​ក្នុង​ផលិត​កម្ម​ឡើយ៖ "គម្រោង​នេះ​បង​ស្រលាញ់​យូរ​ហើយ​ និង​ចង់​បង្កើត​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។ ត្បិត​ថា​ខ្ញុំ​ជាប់​កុង​ត្រា​ក្នុង​ផលិតកម្ម​ហង្សមាស ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​ចម្រៀង​ខ្លួន​ឯង​នៅ​ក្រៅ​បាន។ សម្រាប់​ដើម​ទុន​ អាច​នឹង​ចំណាយ​ច្រើន​ ប៉ុន្តែ​បង​មិនទាន់​ប្រាកដ​ថា​អស់​ប៉ុន្មាន​ទេ តែ​យ៉ាង​ណា​សង្ឃឹម​ថា​បងប្អូន​នឹង​ជួយ​គាំទ្រ"។​   ត្រឡប់​មក​ក្នុង​ឱកាស​ខួប​ល្ងាចមិញ​នេះ​ម្ចាស់​បទ​ "ប៉ា" ប្រាប់​ថា​​លោក​អញ្ជើញ​​​​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​ក្នុង​នោះ​អ្នក​សិល្បៈ​ ៨០ភាគរយ។   ទស្សនា​សកម្មភាព​តារា​ចូលរួម​ខួប​កំណើត ទ្រី សក្កដា កាល​ពី​ល្ងាចមិញ៖     ​​                     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-09-20 11:18:08
  • Road Safety
កណ្ដាល​ថ្ងៃ​ត្រង់​មួយ​បទ "អ្នក​មិន​អន់​ទេ" នៅ​មាត់​ទន្លេ​ពី សក្កដា កណ្ដាល​ថ្ងៃ​ត្រង់​មួយ​បទ "អ្នក​មិន​អន់​ទេ" នៅ​មាត់​ទន្លេ​ពី សក្កដា
  • 2016-09-20 11:18:08
  • Road Safety

កណ្តាល​ថ្ងៃ​ត្រង់​ម៉ោង​ ១២​ នៅ​មាត់​ទន្លេម្តុំ​កោះពេជ្រ​ ទោះ​បី​អាកាស​ធាតុ​រាង​ក្តៅ​បន្តិច​ ប៉ុន្តែ ទ្រី​ សក្កដា នៅ​តែ​មាន​ស្នាម​ញញឹម​​ច្រៀង​បណ្ដើរ​ លេង​ហ្គីតា​​ក្នុង​​បទ "អ្នក​មិន​អន់​ទេ"​។   ​​​​​ "អ្នក​មិន​អន់​ទេ" ស្នាដៃ​បទ​និពន្ធ​ថ្មី​ពី ទ្រី សក្កដា​ ដែល​ច្រៀង​ដោយ​អតីត​បេក្ខភាព​ The Voice Cambodia ឈីន រតនៈ ។ ជាក់ស្តែង​ថ្ងៃ​នេះ​ផ្ទាល់​ សក្កដា​ ជា​អ្នក​បកស្រាយ​​វិញ​ម្តង​ ចង់​ដឹង​ថា​ខុស​ប្លែក​គ្នា​យ៉ាង​ណា​តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-09-03 11:52:17
  • ជីវិតតារា
សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់ សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់
  • 2016-09-03 11:52:17
  • ជីវិតតារា

ជុំ​គ្នា​អាហារ​ថ្ងៃ​ត្រង់​​មួយ​ពេល​​ជាមួយ​លោក​តា​ធាក់​ស៊ីក្លូ ​ប្រមាណ​ជាង​៣០​នាក់​កាល​ពី​ម្សិលមិញ​​នៅ​ហាង​មួយ​ក្បែរ​កោះ​ពេជ្រ ដែល​ក្នុង​នោះ​​អម​នឹង​ការ​ច្រៀង​កំដរ​ពី​លោក ទ្រី​ សក្កដា ជា​ច្រើន​បទ​ផង​ដែរ​។     អាហារ​មួយ​ពេល​នេះ​​អ្នក​និពន្ធ ទ្រី សក្កដា ប្រាប់​ថា​ជា​ទឹក​ចិត្ត​ របស់​លោក​ស្រី ប៊ុន ហ្គិចហ័ង​ ដែល​ត្រូវ​ជា​អ្នក​រាប់អាន​គ្នា​ជាមួយ​លោក រួម​ទាំង​​ក្រុម​គ្រួសារ​បាន​កៀង​គរ​លោកតា​ធាក់​ស៊ី​ក្លូ ​នៅ​ម្ដុំ​ផ្សារ​ចាស់​មក​ទទួល​ទាន​ជុំ​គ្នា​ពេល​ថ្ងៃ​ត្រង់ ដោយ​ក្នុង​នោះ​នឹង​មាន​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​​។   មក​ស្តាប់​ការ​យល់​ឃើញ​ក៏​ដូចជា​ទឹកចិត្ត​ និង​ការ​ច្រៀង​លេង​កម្សាន្ត​ ខាង​ក្រោម៖     ជាមួយ​គ្នា​នេះ​ដោយសារ​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត និង​ កើត​ចេញ​ពី​ក្តី​អាណិត​ លោក នួន តារារស្មី រួម​ទាំង​លោកស្រី ប៊ុន ហ្គិចហ័ង​ បាន​ប្រាប់​ថា​នេះ​គ្រាន់​តែ​ជា​ទឹក​ចិត្ត​បន្តិច​បន្តូច​ដែល​អ្នក​ទាំង​ពីរ​​ចង់​ធ្វើ។ កន្លង​មក​ពួកគេ បន្ត​ទៀត​ថា​ធ្លាប់​បាន​ចុះ​ទៅ​ជួយ​ដល់​កុមារ​នៅ​​សាលា​​តាម​តំបន់​ដាច់​ស្រយាល​ច្រើន​កន្លែង​រួច​មក​ហើយ​ផង​ដែរ។         អត្ថបទ៖ ថា ម៉ាលីដា

  • 2016-08-15 08:53:04
  • ព័ត៌មាន
អាដា សក្កដា មុន​ក្លាយ​​ជា​អ្នក​និពន្ធ តែ​ការងារ​រត់​តុ​ក៏គេ​​មិន​ឲ្យ​ធ្វើ អាដា សក្កដា មុន​ក្លាយ​​ជា​អ្នក​និពន្ធ តែ​ការងារ​រត់​តុ​ក៏គេ​​មិន​ឲ្យ​ធ...
  • 2016-08-15 08:53:04
  • ព័ត៌មាន

តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​ចម្រៀង Original អាដា សក្កដា បាន​ចូល​ខ្លួន​មក​រំលឹក​ប្រវត្តិ​តស៊ូ​ពេល​ផ្លាស់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ដំបូង​ថា ​មុន​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ សូម្បី​តែ​ការងារជា​អ្នក​រត់​តុ​ ក៏​គ្មាននរណា​គេឱ្យធ្វើដែរ។     ម្ចាស់​បទ "ប៉ា” បាន​បន្ថែម​ទៀត​ថា​ ការ​ឡើង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ឆ្នាំ ២០១០ ម្នាក់​ឯង​លោក​បាន​ខិតខំ​ស្វះស្វែង​រក​ការងារ​ជាច្រើន​តែ​គ្មាន​នរណា​គេ​ផ្ដល់​ឱកាស​ឲ្យ​ទេ រហូត​ដល់​លោក​បាន​ទៅ​សុំ​គេ​ធ្វើ​ជា​អ្នក​រត់​តុ​ក៏​គេ​មិន​ទទួល​ដែរ។ "ខ្ញុំ​ទៅ​សុំ​គេ​រត់​តុ​នៅ​ម្ដុំ​បឹងកេងកង ប្រាក់ខែ​តែ ៧០ ដុល្លារ​ទេ តែ​គេ​អត់ឲ្យ​ខ្ញុំ​ធ្វើ​ទៀត ព្រោះ​គេ​ថា​ខ្ញុំ​នៅ​ក្មេង​ពេក​មិន​អាច​ធ្វើ​ការ​បាន​ទេ។”   បន្ទាប់ពី​រក​ការងារ​ធ្វើ​មិន​បាន​ អស់​ជាច្រើន​ខែ​ ទីបំផុត សក្កដា អាច​ចូល​ធ្វើការ​នៅ​កាស៊ីណូ​មួយ​ក្នុង​រាជធានី​។ "កាល​នោះ​ខ្ញុំ​ធ្វើ​ការ​នៅ​កាស៊ីណូ​ផង រៀន​ផង​ឃើញ​ដូច​នេះ ​ប៉ា​គាត់​អាណិត​ខ្ញុំ​ គាត់​ក៏​បាន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ញុំ​រៀន​វិញ។”   ក្រោយ​មក​ម្ចាស់​បទ "អរគុណ​ភ្នែក​ខ្លួនឯង " បាន​ក៏​បាន​ក្លាយ​ជា​អ្នក​និពន្ធ តែ​ ទ្រី សក្កដា បញ្ជាក់​​ថា ​ពេល​ចាប់ផ្ដើម​ជា​អ្នក​និពន្ធ​ដំបូង​មិន​អាច​រក​កម្រៃ​បាន​ច្រើន​ឡើយ។ ចង់​ដឹង​​លម្អិត​ពី​ការ​តស៊ូ ទ្រី សក្កដា ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-08-04 12:00:46
  • Road Safety
​អ្នក​និពន្ធ Original song អាដា សក្កដា ​ម៉ូតូ​អស់​សាំង​កណ្ដាល​ផ្លូវ ​អ្នក​និពន្ធ Original song អាដា សក្កដា ​ម៉ូតូ​អស់​សាំង​កណ្ដាល​ផ្លូវ
  • 2016-08-04 12:00:46
  • Road Safety

រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​អ្នក​និពន្ធ Original song ទ្រី សក្កដា ឬ អាដា សក្កដា ត្រូវ​បាន​ប្រមាញ់ គ្រា​ដែល​លោក​បាន​បណ្ដើរ​ម៉ូតូ​អស់​សាំង​នៅ​ម្ដុំ​ស្ដុប​​ពេទ្យ​ចិន។ ប្រការ​គួរ​ចាប់​អារម្មណ៍ លោក​បាន​រួម​ជាមួយ​មនុស្ស​ស្រី​វ័យ​ប្រហែល ១៨ -១៩ ឆ្នាំ​ម្នាក់​ទៀត។     តាម​រូបភាព​ដែល​ថត​បាន​កាលពី​ម្សិល​មិញ​នេះ​ឃើញ​ម្ចាស់​បទ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ" បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​ជិះ​ម៉ូតូ​ប៉ុន្តែ​ភ្លាម​នោះ ម៉ូតូ​លោកក៏​រលត់ ហើយ​លោក​ក៏​បណ្ដើរ​ម៉ូតូ​​ចូល​ក្នុង​ស្ថានីយ​សាំង​មួយ​កន្លែង និង​ពេល​ចាក់​សាំង​រួច​រាល់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​តាម​រយៈ Original song បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ចំណែក​ឯ​យុវតី​ម្នាក់ ​ជិះ​ជាមួយ​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្អូនស្រី​របស់​លោក ​ឈ្មោះ ទ្រី សុគន្ធារ័ត្ន៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-10-22 13:21:33
  • ព័ត៌មាន
ទ្រី សក្កដា​ ធ្វើ​ខួប​ផ្គួប​នឹង​គម្រោង​ថ្មី

អ្នក​និពន្ធ​និង​តារា​ចម្រៀង​ Original song ទ្រី​ សក្កដា បាន​ធ្វើ​ខួប​គម្រប់​អាយុ​២៣​ឆ្នាំ​ផ្គួប​ជាមួយ​នឹង​គម្រោង​ថ្មី​ឈ្មោះថា​ "Sakada Music" កាល​ពី​ល្ងាចមិញ​នៅ​ភោជនីយដ្ឋាន​វីហ្រ្វេន​សាខា​បឹង​ត្របែក​។     គម្រោង​ថ្មី​នេះ​ សក្កដា​ ប្រាប់​ថាសហការ​គ្នា​២​នាក់​ ធ្វើ​តែ​បទ​ស្នាដៃ​និពន្ធ​ថ្មី និងផលិត​ MV ដោយ​ខ្លួន​ឯង​ មិន​មាន​ចំណុះ​ក្នុង​ផលិត​កម្ម​ឡើយ៖ "គម្រោង​នេះ​បង​ស្រលាញ់​យូរ​ហើយ​ និង​ចង់​បង្កើត​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។ ត្បិត​ថា​ខ្ញុំ​ជាប់​កុង​ត្រា​ក្នុង​ផលិតកម្ម​ហង្សមាស ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​ចម្រៀង​ខ្លួន​ឯង​នៅ​ក្រៅ​បាន។ សម្រាប់​ដើម​ទុន​ អាច​នឹង​ចំណាយ​ច្រើន​ ប៉ុន្តែ​បង​មិនទាន់​ប្រាកដ​ថា​អស់​ប៉ុន្មាន​ទេ តែ​យ៉ាង​ណា​សង្ឃឹម​ថា​បងប្អូន​នឹង​ជួយ​គាំទ្រ"។​   ត្រឡប់​មក​ក្នុង​ឱកាស​ខួប​ល្ងាចមិញ​នេះ​ម្ចាស់​បទ​ "ប៉ា" ប្រាប់​ថា​​លោក​អញ្ជើញ​​​​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​ក្នុង​នោះ​អ្នក​សិល្បៈ​ ៨០ភាគរយ។   ទស្សនា​សកម្មភាព​តារា​ចូលរួម​ខួប​កំណើត ទ្រី សក្កដា កាល​ពី​ល្ងាចមិញ៖     ​​                     អត្ថបទ៖ ថា ម៉ាលីដា