• 2022-03-15 23:46:07
  • ជីវិតតារា

ដឹងការពិតហើយ! មិនមែនថតកុនទេ គង់ ចាន់ស្រីមុំ ដេកឆ្អើរភ្លើងព្យាបាលបែបបុរាណ តាមពិតមានជំងឺមែន

  • 2022-03-15 23:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលប៉ុន្មានថ្ងៃនេះគ្រប់គ្នានៅតែឆ្ងល់មិនទាន់ដឹងដំណឹងថា អ្នកនាង គង់ ចាន់ស្រីមុំ មានជំងឺអ្វីឲ្យពិតប្រាកដនៅឡើយទេ ព្រោះសមីខ្លួនក៏នៅមិនទាន់អះអាងប្រាប់ថាឈឺអ្វី ទើបតែថ្ងៃនេះនាងបានបញ្ចេញវិដេអូខ្លីមួយបង្ហាញទៅមហាជនឲ្យបានដឹងគ្រប់គ្នា។

នៅប៉ុន្មាននាទីមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវិដេអូខ្លីមួយដែលបង្ហាញពីការព្យាបាលតាមបែបបុរាណ ដែលនាងមានរាប់ឆ្នាំមកហើយ មើលមិនជា រហូតទៅជាជំងឺរាំរៃ មកទល់ពេលនេះ។ តាមរយៈការបកស្រាយរបស់បុរស់នៅក្នុងវីដេអូនេះមិនដឹងថាជាគ្រូផ្សំថ្នាំ រឺជាអ្នកមានតួនាទីជាអ្វីនោះទេ ដែលលោកបានបញ្ចាក់ថា អ្នកនាង គង់ ចាន់ស្រីមុំ បានមកឆ្អើរដើម្បីព្យាបាលនៅវត្តព្រៃម្លូនេះម្តងទៀតហើយ។

ក្នុងនោះលោកបានបញ្ជាក់ច្បាស់ៗថា ក្នុងការឆ្ពុងជាលក្ខណៈបុរាណខ្មែរ ឆ្អើរភ្លើងដូចអ្នកកូនខ្ចីច្ចឹង (ទាស់) ពីព្រោះកន្លងមក អ្នកនាង គង់ ចាន់ស្រីមុំ ឈឺចុកដៃចុកជើង ឈឺឆ្អឹងឆ្អែង ឈើចង្កេះ លក្ខណៈរាំរៃរហូតឈានចូលដល់៤ទៅ៥ឆ្នាំមកហើយ តែនាងមិនដែលប្រាប់ទៅដល់អ្នកណានោះទេថានាងឈឺ កុំឃើញថានាងសើចសប្បាយៗតាមពិតនាងក៏មានជំងឺជាប់កាយបែបនេះមកយូរហើយ ដែលអ្នកគ្រប់គ្នាមិនដឹង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់