• 2021-04-15 20:47:41
  • ភាពយន្ត

មិន​ធ្លាប់មាន​សោះ! លៀក លីដា គ្រោង​សម្ពោធ​បើក​រោងកុនDigital ឆាប់ៗ​នេះ

  • 2021-04-15 20:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន ផលិតកម្ម អិល ឌី គ្រោង​នឹងសម្ពោធ​បើក​រោងភាពយន្ត Digital ដំបូង​គេ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ខាង​មុខ​នេះ ដោយ​​ផលិតករ បាន​អះអាង​ថា មាន​ចំណុច​ប្លែក​ និង​លេច​ធ្លោ​ជាង​គេ។

តាម​ការ​បញ្ជាក់ រោងភាពយន្តនេះ​ដំណើរ​ការ​ App មួយ​ឈ្មោះ​ថា Angkor DC។ ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា និយាយ​ថា App រោង​ភាពយន្ត​របស់​លោក ​បង្កើត​ឡើង​មិន​តម្រូវ​ឲ្យ​ប្រិយមិត្ត​ចុច subscribe ឬ​បង់​ប្រាក់​ថ្លៃ​ទស្សនា​ប្រចាំ​ខែ​នោះ​ទេ គឺ​ចូល​ទិញ​សំបុត្រ ទស្សនា​ដូច​រោងកុន​តែ​ម្ដង។ លោក​ថា រឿង​ថ្មីៗ និង​ល្អ​មើល​ជា​ច្រើន នឹង​បញ្ចូល​ដើម្បី​ឲ្យ​ប្រិយមិត្ត​ចូល​ទិញ​សំបុត្រ​ទស្សនា​ដោយសេរី គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។

លៀក លីដា៖"ពួក​យើង​ចាក់​រឿង​ថ្មីៗ​តែ​ម្ដង ហើយ​ជា​ប្រភេទ​កុន​ដុំ ហើយ​វា​អត់​ដូច​ទៅ​នឹង​ App ដទៃ​ទេ​ទេ គឺ​វា​អត់​ដូច​គ្នា​ដាច់​ខាត​តែ​ម្ដង"។

ម្ចាស់​ផលិតកម្ម​អិល ឌី រូប​នេះ បន្ថែម​ថា រឿង​ដែល​ត្រូវ​ចាក់​បញ្ចាំង​មុន​គេ ចាប់ពីខែឧសភា តទៅ គឺ​មាន​ដូច​ជា​រឿង"លោក​ប្ដី​វគ្គ​២" រឿង"តណ្ហា" រឿង"​ជួប​ស៊យ​វគ្គ​៣" រឿង"អា​តួ​កូន​ឪ" និង​រឿង"បង្គោលក្រាក់សង្កត់​វិញ្ញាណ​វគ្គ២" ជាដើម។

យោងតាមវីដេអូផ្សព្វផ្សាយខ្លីមួយរបស់ Angkor DC បង្ហាញថា​​ ការបង្កើត App ថ្មីនេះ នឹងជួយពង្រឹងប្រព័ន្ធចែកចាយភាពយន្ដខ្មែរខ្នាតធំឲ្យកាន់តែទូលំទូលាយទាំងនៅកម្ពុជា និងទូទាំងសកលលោក។ តាមរយៈនេះ ក៏នឹងធ្វើឲ្យវិស័យភាពយន្ដខ្មែរកាន់តែរឹងមាំ និងផ្ដល់ឱកាសដ៏អស្ចារ្យដល់ផលិតករខ្មែរ តារាសម្ដែងខ្មែរ និងអ្នកជំនាញគ្រប់ផ្នែកទាំងអស់នៅក្នុងវិស័យភាពយន្ដកម្ពុជា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់