- 2018-06-08 17:25:00
- ជីវិតតារា
តារាប្រុសស្រីច្រើននាក់កំពុងសោយសុខនឹងជីវិតគូនៅក្រៅប្រទេស
- 2018-06-08 17:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសស្រីច្រើននាក់កំពុងសោយសុខនឹងជីវិតគូនៅក្រៅប្រទេស
ចន្លោះមិនឃើញ
ជារឿយៗតារាប្រុសស្រីទាំងនោះតែងតែបង្ហាញពីជីវិតរស់នៅពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គល ជាមួយស្វាមី ឬភរិយា រួមទាំងកូនៗរបស់ពួកគេតាមរយៈបណ្ដាញសង្គមនានា បើទោះពួកគេរស់នៅឯបរទេសក៏ដោយ។
ទន្ទឹមនឹងការសោយសុខជាមួយគូជីវិតនៅឯក្រៅប្រទេស តារាស្រីប្រុសស្រីទាំងនេះតែងតែពោលថានឹកដល់ ប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួន ហើយចេញចូលទៅមកញឹកញាប់ ថែមទាំងមានអ្នកខ្លះក៏បើកមុខរបរនៅទឹកដីកំណើតផងដែរ។
ជាការពិតណាស់ បើយើងក្រឡេកមើលតារាល្បីៗជាច្រើនគូទាំងនេះ មិនត្រឹមតែស្រលាញ់គ្នាពេលមិនទាន់បានរៀបការនោះទេ ប៉ុន្តែក្រោយពេលដែលរៀបអាពាហ៍ពិពាហ៍ហើយ ក៏ខ្សែជិវិតរបស់ពួកគេកាន់តែពោរពេញទៅដោយសុភមង្គល គ្មានអ្នកទី៣ចូលមកជ្រៀតជ្រែកឡើយ។
តោះ! មើលខាងក្រោមមានតារាប្រុសស្រីណាខ្លះ?
១- អ្នកនាង អម្ពរ ទេវី និងស្វាមីជាអាណិកជនកំពុងរស់នៅសហរដ្ឋអាមេរិក រហូតមកដល់ពេលនៅតែមានសុភមង្គល និងមានកូនក្នុងបន្ទុក២នាក់ ពិសេសអ្នកនាងក៏បានលេង និងសម្តែងកុននៅទឹកដីកំណើតចំនួន២លើកមកហើយ។
២- អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី ក៏ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកដែរ។ អ្នកទាំងពីរមានកូនប្រុសស្រី២នាក់ ជាចំណងដៃក្រោយរៀបការរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។ ក្រោយចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី តារាស្រីរូបនេះបានលេងស្រុកកំណើតជាញឹកញយ។
៣- អ្នកនាង នី ម៉ូនីកា និងស្វាមីអាណិកជន រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅឯសហរដ្ឋអាមេរិក។ បច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃស្នេហ៍កូនប្រុសស្រីគួរឲ្យស្រលាញ់ ចំនួន២នាក់។
៤- អ្នកនាង គង់ បុប្ជា និងស្វាមីអណិកជនអាមេរិក មានកូនប្រុសស្រី៥នាក់ទាំងដែលអ្នកនាងកំពុងជិតដល់ថ្ងៃសម្រាលមួយទៀតហើយ។ អ្នកនាង និងក្រុមគ្រួសារក៏ឧស្សាហ៍មកលេងទឹកដីកំណើតញឹកញាប់ដែរ។
៥- លោក ស៊ុក សុភា និងភិរិយា កំពុងរស់នៅប្រទេសអូស្ត្រាលីយ៉ាងមានក្តីសុខ ជាមួយកូនប្រុសស្រីស្រស់ស្អាតដល់ទៅ៤នាក់។
៦- អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី ក្រោយរៀបការរួច អ្នកទាំងពីរបានទៅរស់នៅសហរដ្ឋអាមេរិក ថែមទាំងឧស្សាហ៍ចេញចូលស្រុកខ្មែរជាញឹកញាប់ ដើម្បីមើលការខុសត្រូវហាងកែសម្ផស្ស។ គូស្វាមីភរិយាមួយគូនេះមានកូនស្រីម្នាក់ជាចំណងដៃ ថែមរស់នៅជាមួយយ៉ាងមានសុភមង្គល មិនចាញ់ប៉ុន្មានគូខាងលើនោះឡើយ។
៧- អ្នកនាង ស្រីម៉ុច និងស្វាមីអាណិកជន កំពុងរកស៊ីនៅប្រទេសសិង្ហបុរី ប៉ុន្តែបានចេញចូលប្រទេសកម្ពុជាញឹកញាប់។ មកដល់ពេលនេះអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសស្រីស្រស់ស្អាតដល់ទៅ៣នាក់៕